សម័យសួរដេញដោលនិងឆ្លើយសំនួរត្រូវបានតភ្ជាប់អ៊ីនធឺណិតជាមួយគណៈប្រតិភូរដ្ឋសភាចំនួន ៦២ នៅតាមមូលដ្ឋាន។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan អញ្ជើញឆ្លើយសំណួរដេញដោល (រូបថត៖ TTXVN)
បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣៦
នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពប្រធានរដ្ឋសភា លោក Tran Thanh
Man គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានដំណើរការសម័យសួរដេញ
ដោល-ឆ្លើយសំនួរដេញដោលចំពោះការអនុវត្តសេចក្តីសម្រេចចិត្ត
របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ស្តីពីការត្រួតពិនិត្យ
និងសួរដេញដោលតាមប្រធានបទ ចាប់ពីដើមអាណត្តិរដ្ឋសភា នីតិកាលទី១៥ ដល់ចុងឆ្នាំ២០២៣
សម្រាប់ក្រុមទី១ រួមមានវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ; ឧស្សាហកម្មនិងពាណិជ្ជកម្ម;
វប្បធម៌ កីឡា និងទេសចរណ៍។
សម័យសួរដេញដោលនិងឆ្លើយសំនួរត្រូវបានតភ្ជាប់អ៊ីនធឺណិតជាមួយគណៈប្រតិភូរដ្ឋសភាចំនួន
៦២ នៅតាមមូលដ្ឋាន។
ឆ្លើយសំណួររបស់គណៈប្រតិភូអំពីដំណោះស្រាយផ្តល់យោបល់ជូនរដ្ឋាភិបាលឲ្យឆាប់មានគោលនយោបាយគាំទ្រផលិតកម្ម
ប្រើប្រាស់កសិផល និងពង្រីកទីផ្សារថ្មីសម្រាប់កសិផលវៀតណាមនាពេលខាងមុខ
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Le Minh Hoan បានឲ្យដឹងថា៖ “យើងត្រូវយកចិត្តទុកដាក់លើបញ្ហានៃការចេញលេខកូដតំបន់ដាំដុះ
និងតំបន់កសិកម្ម។ នេះជាបញ្ហាធំសម្រាប់វិស័យកសិកម្មវៀតណាម។ ជាពិសេស
ការកសាងតំបន់វត្ថុធាតុដើមប្រមូលផ្តុំឡើងវិញ
និងភ្ជាប់ទៅជាសហករណ៍ដ៏រឹងមាំគ្រប់គ្រាន់ គឺជាកិច្ចការសំខាន់មួយ
ដើម្បីជំនះការបែកបាក់នៃវិស័យកសិកម្ម។ ទាក់ទងនឹងបញ្ហាពាណិជ្ជសញ្ញានិងម៉ាកផលិតផល
ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម
ដើម្បីសម្របសម្រួលការកសាងម៉ាកផលិតផលកសិកម្ម។ ដើម្បីធ្វើដូច្នេះបាន
ត្រូវតែមានតំបន់វត្ថុធាតុដើមប្រមូលផ្តុំដើម្បីឱ្យមានផលិត ផលប្រកបដោយសមកាលកម្ម
ស្តង់ដារផលិតផលកសិកម្មសំខាន់ៗ
និងបង្កើតបទប្បញ្ញត្តិសម្រាប់ការពាររូបភាពកសិផលវៀតណាមនៅលើទីផ្សារអន្តរជាតិ។
ឆ្លើយតបនឹងគណៈប្រតិភូអំពីដំណោះស្រាយដើម្បីដក
“កាតលឿង” របស់គណៈកម្មការអឺរ៉ុប
(EC) ស្តីពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍
និងគ្មានការត្រួតពិនិត្យ (IUU) រដ្ឋមន្ត្រី Le Minh
Hoan បានលើកឡើងថា
ដំណោះស្រាយសំខាន់គឺនៅតែអនុវត្តបានល្អនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជល ផលវៀតណាម
ចាប់ពីពេលនេះដល់ឆ្នាំ ២០៥០ ដោយនាយករដ្ឋមន្ត្រីបានអនុម័តរួចជាស្រេច។ ក្នុងនោះ
ការអភិវឌ្ឍនជលផលឈរលើសសរស្តម្ភបីគឺ កាត់បន្ថយការធ្វើអាជីវកម្ម បង្កើនវារីវប្បកម្ម
និងការអភិរក្សសមុទ្រ៖
“ដំណោះស្រាយដើម្បីដកកាតលឿង IUU ត្រូវបានវៀតណាមអនុវត្តក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ
ហើយសម្រេចបានលទ្ធផលជាក់ស្តែងមួយចំនួន។ នាពេលខាងមុខ
យើងត្រូវបន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀត ណាមក្នុងការដកកាតលឿង IUU;
សម្របសម្រួលជាមួយក្រសួងការបរទេស ក្រសួងនគរបាល និងក្រសួងការពារជាតិ
ដើម្បីរួមគ្នាដាក់ពង្រាយខែកំពូ; មានដំណោះស្រាយបង្កើនការយល់ដឹងដល់ប្រជានេសាទក្នុងការចូលរួមការពារធនធានជលផល”។
នាព្រឹកមិញផងដែរ
រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានឆ្លើយសំណួររបស់គណៈប្រតិភូអំពីការអភិរក្ស
និងអភិវឌ្ឍន៍ទម្រង់សិល្បៈប្រពៃណី។ គោលនយោបាយទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ
និងជំរុញការអភិវឌ្ឍទេសចរណ៍ ពាក់ព័ន្ធនឹងការអភិរក្សវប្បធម៌។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម
និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឆ្លើយសំណួរអំពីការទប់ស្កាត់
និងប្រឆាំងការក្លែងបន្លំពាណិជ្ជកម្ម៕