យោងតាមសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសម្របសម្រួលតំបន់ គឺជាអង្គការសម្របសម្រួលអន្តរផ្នែក មានភារកិច្ចផ្តល់ប្រឹក្សា និងស្នើទៅនាយករដ្ឋមន្រ្តីរដ្ឋាភិបាល អំពីយន្តការ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ កម្មវិធី គម្រោង ភារកិច្ច និងគម្រោងដែលមានមាត្រដ្ឋានថ្នាក់តំបន់ ជំរុញការអភិវឌ្ឍបៃតង និរន្តរភាព និងទូលំទូលាយនៅតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំ។ ក្រុមប្រឹក្សាក៏ជួយនាយករដ្ឋមន្ត្រីរដ្ឋាភិបាលក្នុងការដឹកនាំ សម្របសម្រួល ជំរុញ ត្រួតពិនិត្យក្រសួង សាខា និងមូលដ្ឋាន ដើម្បីអនុវត្តន៍ផែនការថ្នាក់តំបន់ យន្តការ គោលនយោបាយ ផែនការកម្មវិធី គម្រោងការទ្រទ្រង់តំបន់ ដែលមានលក្ខណៈតភ្ជាប់ក្នុងតំបន់។
លើសពីនេះ ក្រុមប្រឹក្សាក៏មានភារកិច្ចដូចជា៖ រៀបចំសកម្មភាពរួមគ្នាលើការជំរុញការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ និងទំនាក់ទំនងក្នុងតំបន់។ ជំរុញ និងគាំទ្រដល់ការបង្កើតនិងអភិវឌ្ឍន៍សមាគមធុរកិច្ច និងសមាគមឧស្សាហកម្ម សមាគមវិជ្ជាជីវៈ សម្ព័ន្ធសហករណ៍ និងសហជីពនៃសហករណ៍នៃតំបន់ទំនាបខាងជើង និងតំបន់ភ្នំទាំងមូល ...៕