ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីប្រេស៊ីល Luiz Inácio Lula da Silva នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងប្រធានាធិបតី Lula da Silva អញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចវៀត ណាម - ប្រេស៊ីល។
ប្រធានាធិបតីប្រេស៊ីល Lula da Silva បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនេះមានប្រសិទ្ធភាពណាស់ ប្រទេសទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ (រូបថត៖ VOV)
ដោយឧទ្ទេសនាមអំពីសក្ដានុពលកិច្ចសហប្រតិបត្តិការដែលប្រេស៊ីលមានប្រៀបខ្លាំងដូចជាអាកាសចរណ៍
ជីវឥន្ធនៈ កីឡា កសិកម្មជាដើម លោកប្រធានាធិបតីប្រេស៊ីល Lula
da Silva បានស្នើថា អាជីវកម្មនៃប្រទេសទាំងពីរ ជាពិសេសសហគ្រាសឯកជន
ត្រូវតភ្ជាប់គ្នាទៅវិញទៅមក ជំរុញសកម្មភាពសហប្រតិបត្តិការវិនិយោគ
និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-ប្រេស៊ីល។
លោកប្រធានាធិបតីក៏បានស្នើឱ្យភាគីទាំងពីរពិចារណាបង្កើតមូលនិធិរួម
ដើម្បីជំរុញការវិនិយោគ និងអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
បង្កើតលក្ខខណ្ឌអំណោយផល
និងភាពជឿជាក់សម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការ
និងវិនិយោគ។ យោងតាមប្រធានាធិបតី Lula da Silva ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតទាបនៅឡើយ
ដោយ ឈានដល់ត្រឹមតែ ៧,៧ ពាន់លានដុល្លារប៉ុណ្ណោះ
ដូច្នេះហើយលោកសង្ឃឹម ថា ភាគីទាំងពីរនឹងបង្កើតលក្ខខណ្ឌសម្រាប់ពាណិជ្ជកម្មទ្វេភាគី
ឈានដល់ ១៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
រីឯខ្លួនវិញ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា
អាជីវកម្មទាំងសងខាងត្រូវទាញយកប្រយោជន៍ពីសន្ទុះអភិវឌ្ឍន៍
ដើម្បីបង្កើនការវិនិយោគក្នុងសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ
សេដ្ឋកិច្ចចំណេះដឹង ក៏ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍
ការផ្លាស់ប្តូរឌីជីថលជាដើម។ ទន្ទឹមនឹងនោះ
សង្ឃឹមថារដ្ឋាភិបាលប្រេស៊ីលនឹងគាំទ្រនិងជំរុញការចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
(FTA) រវាងវៀតណាមនិងប្លុក Mercosur។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា៖ “យើងធានាថា តំបន់សេដ្ឋកិច្ចមានទុនវិនិយោគបរទេសគឺជាធាតុផ្សំដ៏សំខាន់
នៃសេដ្ឋកិច្ចរបស់វៀត ណាម; ធានានូវសិទ្ធិ
និងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន; ធានាស្ថិរភាពនយោបាយ
សណ្តាប់ធ្នាប់សង្គម និងសន្តិសុខ; ស្ថាប័ន យន្តការ
គោលនយោបាយទាក់ទាញការវិនិយោគ។ និង "៣ រួមគ្នា" រួមមានៈ ការស្តាប់
និងការយល់ដឹងរវាងធុរកិច្ច រដ្ឋ និងប្រជាជន; ចែករំលែកចក្ខុវិស័យ
និងសកម្មភាព ដើម្បីសហការ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស
និងនិរន្តរភាព; ធ្វើការជាមួយគ្នា ឈ្នះជាមួយគ្នា
រីករាយជាមួយគ្នា អភិវឌ្ឍន៍ជាមួយគ្នា; ចែករំលែកភាពរីករាយ
សុភមង្គល និងមោទនភាពជាមួយគ្នា”។
លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យធុរកិច្ចប្រេស៊ីលជឿជាក់និងប្រកាន់ខ្ជាប់ជាមួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍; បន្តរួមចំណែកក្នុងការអភិវឌ្ឍវិបុលភាពនៃប្រទេសទាំងពីរ
ក៏ដូចជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម - ប្រេស៊ីល។
នាព្រឹកមិញនេះ
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan រួមជាមួយប្រធានាធិបតីប្រេស៊ីល Luiz
Inácio Lula da Silva និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីលបានទៅទស្សនាសារមន្ទីរប្រវត្តិសាស្ត្រយោធាវៀតណាម៕