ក្នុងរយៈពេល៩០ឆ្នាំកន្លងមកនៅថ្ងៃទី ៣ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមរីករាយប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយដែលបានផ្លាស់ប្តូរជោគវាសនារបស់ប្រជាជាតិវៀតណាម -បក្សកុម្មុយនិស្តវៀតណាមបានចាប់បដិសណ្ឋិ។ ជាគណបក្សនយោបាយមួយដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ ដែលយកលទ្ធិម៉ាក្សនិយម - លេនីនជាមូលដ្ឋានគ្រឹះបានឆ្លើយតបនូវសេចក្តីប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននិងភ្ជាប់ជាមួយបេសកកម្មរបស់ប្រជាជាតិទាំងមូលពីព្រោះថា“ ក្រៅពីផលប្រយោជន៍ជាតិនិងមាតុភូមិបក្សមិនមានផលប្រយោជន៍អ្វីផ្សេងឡើយ…ដោយសារប្រយោជន៍របស់បក្សពោលគឺផលប្រយោជន៍របស់ជាតិនិងមាតុភូមិ”“ ផលប្រយោជន៍ទាំងអស់គឺសម្រាប់ប្រជាជន” ។
៩០ ឆ្នាំកន្លងមកហើយ បក្សបានរួមដំណើរជាមួយប្រជាជន យកជំនះរាល់ការលំបាកនិងឧបសគ្គទទួលបានជោគជ័យជាច្រើន ប្រែវៀតណាមពីប្រទេសដែលមិនមាននៅលើផែនទីពិភពលោកទៅជាប្រទេសមួយមានកិត្យានុភាពតួនាទីនៅលើឆាកអន្តរជាតិ។
មុនពេលដែលបក្សកុម្មុយនិស្តវៀតណាមចាប់បដិសណ្ឋិ ប្រទេសវៀតណាមយើងបានស្ថិតនៅក្រោមអាណានិគមនិយម។ ប្រជាជនបានក្រោកឈរឡើងប្រឆាំងនឹងការគៀបសង្កត់ការកេងប្រវ័ញ្ចរបស់ពួកអាណានិគមនិងសក្តិភូមិ ដោមានចលនាតស៊ូយ៉ាងអង់អាចក្លាហានជាច្រើន ក៏ប៉ុន្តែការតស៊ូទាំងអស់ត្រូវបរាជ័យព្រោះគ្មានមាគ៌ាមួយត្រឹមត្រូវទេ។ ក្នុងបរិបទនេះ លោកប្រធានហូជីមិញរបស់យើងក្រោមឈ្មោះថា ង្វៀនអាយឃ្វុក (Nguyen Ai Quoc) បានធ្វើដំណើរទៅជុំវិញពិភពលោកដើម្បីរកវិធីជួយសង្រ្គោះប្រទេសជាតិ ហើយលោកបានរកឃើញនៅក្នុងលទ្ធិម៉ាក្សនិយម - លេនីននូវមាគ៌ាបដិវត្តអធន ដែលបើយោងតាមគាត់នេះគឺជាមធ្យោបាយតែមួយគត់ដើម្បីជួយសង្គ្រោះប្រទេសជាតិនិងរំដោះប្រទេសជាតិ។ នៅថ្ងៃទី ៣ ខែកុម្ភះឆ្នាំ ១៩៣០ ក្រោមអធិបតីភាពរបស់លោកអង្គការកុម្មុយនិស្តចំនួន ៣ គឺគណបក្សកុម្មុយនិស្តឥណ្ឌូចិនគណបក្សកុម្មុយនិស្ត អានណាម (An Nam) និងគណបក្សកុម្មុយនិស្តសហព័ន្ធឥណ្ឌូចិនបានរៀបចំកិច្ចប្រជុំមួយដើម្បីរួមបញ្ចូលគ្នាទៅជាគណបក្សមួយដែលមានឈ្មោះថាបក្សកុម្មុយនិស្តវៀតណាម។ ចាប់តាងពីនេះទៅ បដិវត្តនៃប្រទេស វៀតណាមយើងមានទង់នាំផ្លូវនិងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាមជាក្រុមឈានមុខរបស់វណ្ណៈកម្មករ ព្រមទាំងជាក្រុមឈានមុខរបស់របស់ប្រជាជននិងប្រជាជាតិ ផងដែរ។
អត្ថបទនិង រូបថត៖ទីភ្នាក់ងារសារព័ត៌មាន