អាសយដ្ឋានលក់នំប័ងស្រកានាគមួយចំនួន៖
- ហាងនំ ABC Bakery នៅផ្លូវង្វៀនត្រៃ (Nguyen Trai) (ខណ្ឌ៥ ទីក្រុងហូជីមិញ)។
- ផ្សារទំនើប BigC មួយចំនួន ដែលមានសាខានៅភូមិភាគខាងជើងវៀតណាមដូចជា៖ BigC ថាំងឡុង (Thang Long) (ហាណូយ) BigC ហាឡុង (Ha Long) (ខេត្តក្វាងនិញ - Quang Ninh) និង BigC ដាណាំង។
|
បន្ទាប់ពីបង្ហាញវត្តមាន នំប័ងស្រកានាគ បានអ្នកក្រុងសាយហ្គនពេញចិត្ត រៀបតម្រង់ជាជួររងចាំទិញ “ស្តេច” នំប័ង Kao Sieu Luc បានចែករំលែកអំពីរូបមន្តធ្វើនំប័ងស្រកានាគ សង្ឃឹមនឹងជួយដំណោះស្រាយជូនប្រជាកសិករ នាសម័យកាលជំងឺរាតត្បាត។
ផ្លែស្រកានាគជាវត្ថុធាតុដើមពិសេស ទុកសម្រាប់ច្នៃជានំប័ងថ្មីប្លែក។
ផ្លែស្រការនាគ បានគាបយកទឹកលាយជាមួយនឹងម្សៅនំប័ង បង្កើតបានជាពណ៌ស្វាយដ៏ជក់ចិត្ត មានរសជាតិឈ្ងុយឆ្ងាញ់។
អ្នកធ្វើនំប័ង បង្កើតរូបរាងសម្រាប់នំប័ង រួចយកទៅដុត។
នំប័ងស្រកានាគមានរសជាតិផ្អែមធម្មជាតិ នៃផ្លែស្រកានាគ។
|
នំប័ងស្រកានាគងាយហូប មានរសជាតិផ្អែមធម្មជាតិនៃផ្លែឈើ ក្លិនក្រអូបនៃផ្លែស្រកានាគ ជាមួយនឹងទឹកចិត្តជួយដំណោះស្រាយកសិផលពេលឥឡូវនេះ។ បច្ចុប្បន្ន នំប័ងពិសេសនេះ កំពុងបានអ្នកហូបវាយតម្លៃប្រសើរអំពីរសជាតិ។ នៅលើវេទិកាអំពីអាហារវៀតណាម មានយុវជនរាប់ពាន់នាក់ ចែករំលែក “ឱ្យពិន្ទុ” នំប័ងស្រកានាគទទួលបានការពេញចិត្ត បញ្ចេញយោបល់ និងចែករំលែកយ៉ាងច្រើន។ ភាគច្រើន មតិវិភាគវាយតម្លៃថានំឆ្ងាញ់ ស្វិត និងមានរសជាតិផ្អែមត្រជាក់ផង៕
ម្សៅសាលី៥គីឡូក្រាម នឹងបានកិនម៉ដ្ឋរួមជាមួយផ្លែស្រកានាគបណ្តូលក្រហម ប្រហែល១,៤គីឡូក្រាម (បរិមាណផ្លែស្រកានាគនេះ អាចជំនួសទឹកច្របល់ម្សៅចំនួន៦០%)។ ចម្រុះម្សៅនិងផ្លៃស្រកានាគ នៅមានដាក់បន្លែមទឹកដោះគោ ស្ករស ដំបែជាដើម។ល។ រួចច្របាច់យឺតៗអំឡុងពេល៦នាទី ច្របាច់រហ័សអំឡុងពេល២នាទី រួចផ្អាប់ទុកអំឡុងពេល១៨០នាទី។ បន្ទាប់មកដុតដូចនំប័ងធម្មតា គឺអាចហូបបាន”៕
លោក Kao Sieu Luc ម្ចាស់ពាណិជ្ជសញ្ញានំស្ករគ្រាប់អាចូវ (A Chau)។
|
អនុវត្ត៖ ថុងហាយ