សក្តានុពលមូលដ្ឋាន

នំបាញ់ត្រាងណែម ធូហា (Tho Ha)

ភូមិ​ធូហា (Tho Ha) ឃុំ​វឹន​ហា (Van Ha) ស្រុក​វៀតអៀន​ (Viet Yen) ខេត្តបាក់​យ៉ាង​ (Bac Giang) ល្បីឈ្មោះតាំងពីយូរយារណាស់មកហើយ ​ជាមួយ​របរ​ធ្វើនំ​បាញ់ត្រាង​ណែម​ប្រពៃណី​។ នៅទីនេះ​បាន​ចាត់ទុក​ជា អាណាចក្រ​

ភូមិ​ធូហា (Tho Ha) ឃុំ​វឹន​ហា (Van Ha) ស្រុក​វៀតអៀន​ (Viet Yen) ខេត្តបាក់​យ៉ាង​ (Bac Giang) ល្បីឈ្មោះតាំងពីយូរយារណាស់មកហើយ ​ជាមួយ​របរ​ធ្វើនំ​បាញ់ត្រាង​ណែម​ប្រពៃណី​។ នៅទីនេះ​បាន​ចាត់ទុក​ជា អាណាចក្រ​នៃនំ​បាញ់ត្រាងណែម​​ ដែល​នៅ​រក្សាបាន​​ភាពប្រណីត​នៃ​ម្ហូប​អាហារ​វៀតណាម​ ព្រមទាំង​​បាន​ក្រសួង​​វប្បធម៌​ កីឡា និងទេសចរណ៍​ ទទួលស្គាល់​​ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ ​នៅឆ្នាំ​២០១៩។​

របរធ្វើ​នំ​បាញ់ត្រាង ​ធូហា (Tho Ha) មានប្រវត្តិ​រាប់រយ​ឆ្នាំ បានស្នងបន្ត​ពី​ជំនាន់មួយ​ទៅ​ជំនាន់​មួយ​។ តាម​សម្តី​បរិយាយរបស់​​​ចាស់ព្រឹទ្ធាចារ្យ​​នៅ​ក្នុងភូមិ​ របរ​នេះកើតមាន​តាំងពី​សម័យ​​រាជការ ​ង្វៀន​ ផ្សារភ្ជាប់ជាមួយនឹង​រឿង​រ៉ាវ ​អំពី​នារីម្នាក់ចរនិវេស​មកដល់​ភូមិ​​ធូហា (Tho Ha) ព្រមទាំងនាំយក​រូបមន្តសម្ងាត់ ​ធ្វើ​នំពិសេសនេះទៀតផង​​។​ ឆ្លងកាត់ជាច្រើន​ជំនាន់​ អ្នកភូមិនៅទីនេះបាន​ខិតខំរក្សា​ និង អភិវឌ្ឍន៍​មុខរបរ​ប្រពៃណី​នេះ ឱ្យ​ក្លាយ​វាជា​ចំណែកមួយ ​ដែលមិនអាចកង្វះបាន ​នៅក្នុង​ជីវភាពរស់នៅ ​វប្បធម៌​នៃមូលដ្ឋាន​។ ភូមិ​​របរ​នេះ បាន​បង្កបង្កើត​ការ​ងារ​​ជូន​អ្នកភូមិ​រាប់រយនាក់ ចូលរួម​ជំរុញ​សេដ្ឋកិច្ច​​មូលដ្ឋាន​​អភិវឌ្ឍ​​។​

ភូមិធូហា (Tho Ha) នៅ​រក្សាបាន​​លក្ខណៈ​បុរាណ​ និង លក្ខណៈ​ពិសេសដោយ​ឡែក​ជាច្រើន ពេល​ធ្វើ​ដំណើ​រមក​ដល់ភូមិ​​ធូហា (Tho Ha) នៅតាម​​ច្រក​ចូលភូមិ ​ឃើញ​ពោរពេញ​ដោយ​បន្ទះ​ឫស្សីតម្បាញ​​សម្រាប់​ហាលនំ​​បាញ់ត្រាង​។ រូបថត៖ កុង​ដាត/កាសែតរូបភាពវៀតណាម​

ដើម្បីធ្វើ​បាន​នំបាញ់ត្រាងណែម​​ឆ្ងាញ់​ ស្រួយ​ អ្នកភូមិ​ធូហា (Tho Ha) ត្រូវ​ឆ្លងកាត់ដំណាក់កាល​ធ្វើ​ដោយ​ប្រុង​ប្រយត្នជាច្រើន​។ អង្ករ​ដំណើប​បាន​លាង​ជម្រះ​ ត្រាំឱ្យ​ទន់ បន្ទាប់មក​យក​ទៅ​កិន​ក្លាយ​ជា​ម្សៅ​។ ម្សៅ​អង្ករបាន​លាយ​ជាមួយ​ទឹក​តាម​អត្រាសមស្រប់ ព្រលាត​ស្មើ​នៅលើ​សំពត់​ស្តើង​ រួច​ដាក់លើ​បន្ទះតម្បាញឫស្សី​ យកទៅ​ហាលក្រោម​កម្តៅថ្ងៃ​ រហូតដល់ស្ងួត​ស្រួយ​។

នំបាញ់ត្រាងណែម ​ធូហា (Tho Ha) ​មាន​លក្ខណៈ​ស្តើង​ងាយរលាយ​ ស្រួយ​ ពណ៌​សធម្មជាតិ​។ នំបាញ់ត្រា​ងណែម​​មិនប្រើប្រាស់​ជាតិ​គីមី​ ធានា​សុវត្ថិភាព​អនាម័យ​ស្បៀង​អាហារ​ អាច​រក្សាទុក​បាន​យូរ​ ក្នុង​លក្ខណៈ​ធម្មតា។ ដោយ​សារ​គុណសម្បត្តិនេះ​ នំបាញ់ត្រាងណែម ​ធូហា (Tho Ha) បានក្លាយ​ជា​វត្ថុធាតុដើម​​មួយ មិន​​អាចណាកង្វះ​នៅ​ក្នុង​​មុខម្ហូប​ដូចជា​ ណែមចៀន​ ណែម​ស្រស់​ ណែម​​ចៃយ៉។ល។ បាន​មនុស្សជាច្រើន​ចូល​ចិត្តពិសា​។​


ម្សៅ​អង្ករ​​បាន​ចម្រោះ​ឆ្លងកាត់​ច្រើនស្រទាប់សំពត់​ ដើម្បី​ចម្ចាត់​ចោល​ជាតិកខ្វក់​ បន្ទាប់មក​ព្រ​លាត​លើ​សំពត់​ស្តើ​ង​ ហើយយកទៅ​សម្ងួត​។​ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​

របរ​ធ្វើ​នំ​បាញ់ត្រាងណែម​ ​ធូហា​ (Tho Ha) មិនត្រឹមតែនាំមក​តម្លៃ​សេដ្ឋកិច្ច ​សម្រាប់​អ្នក​ភូមិ​ នៅទាំងចូល​រួម​រក្សា ​និង ​ពង្រីក​អត្តសញ្ញាណ​វប្បធម៌​ប្រពៃណី​​នៃជនជាតិ​។ ភ្ញៀវទេសចរ​មកដល់​ភូមិធូហា (Tho Ha) អាច​ទស្សនា​ភូមិ​របរ​ ស្វែងយល់​អំពី​បទដ្ឋាន​ធ្វើនំ​​បាញ់ត្រាង​ណែម​ ព្រមទាំង​ទិញ​ធ្វើ​ជា​អំណោយ​បាន​​ទៀតផង​។​

ខុសប្លែក​ពី​តំបន់​ដទៃ​ នំ​បាញ់ត្រាង​ណែម​ ធូហា​ (Tho Ha) បង្កើត​ពាណិជ្ជសញ្ញា​​ដោយ​ឡែក​ ដោយ​សារ​មាន​លក្ខណៈ​ពិសេស គឺ​នំ​ពណ៌​សល្មម​ ទន់ ស្វិត​ បើក​​កញ្ចប់​នំឃើញថា​​​នៅមានក្លិន​ក្រអូប​​អង្ករ​ មានសភាពស្វិត​មិនងាយ​បែក ដូចជា​​នំបាញ់ត្រាង​ផ្សេងៗ​ ពេល​មូល​ណែម​ចៀន​ សម្បកនំ​ស្រួយ​ ពណ៌​លឿង​​ទាក់ទាញ​​ចិត្ត​។​

ជាមួយ​នឹង​​រសជាតិ​​ពិសេស​ដោយ​ឡែក មក​ដល់​សព្វថ្ងៃ​​នំបាញ់ត្រាង​ណែម ធូហា (Tho Ha) មិនត្រឹមតែ​បានទីផ្សារ​ក្នុងស្រុកពេញនិយម​ប្រើប្រាស់​ នៅទាំង​​បាននាំចេញ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​ ​ដូចជា ​កូរ៉េខាងត្បូង​ ជប៉ុន​។ល។​


នៅរដូវ​ក្តៅ​ នំបាញ់ត្រាង​ស្ងួត​ស្មើ បន្ទាប់ពី​សម្ងួត​​នំបាញ់ត្រាងណែម​ នឹង​មាន​ពណ៌លឿង​​ស្រាល។ រូបថត៖ កុង​ដាត​/កាសែតរូបភាពវៀតណាម​

ក៏ប៉ុន្តែ​ របរ​ធ្វើនំបាញ់ត្រាង​ណែម ​ធូហា (Tho Ha) ​ក៏កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​។ បញ្ហាធំ​មួយ​​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​ គឺ​ការ​រក្សា​​រូបមន្តសម្ងាត់​គ្រួសារ​​។ គ្រួសារ​ក្មេង​ជាច្រើន​ មិនចង់​បន្ត​ប្រកបមុខរបរទៀត​​ ដោយសារ​ការងារ​​លំបាក ប្រាក់ចំណូល​​មិនទៀង​ទាត់​​។ ហានិភ័យ​មុខរបរ​ប្រពៃណី​ ជា​ប្រការ​​ដែលមនុស្ស​ជាច្រើន​​ព្រួយ​បារម្ភ​។​

ទន្ទឹមនោះ ​នំបាញ់ត្រាង​​ឧស្សាហកម្មវត្តមានលើទីផ្សារ​​ មាន​​​តម្លៃ​ថោក​ជាង​ យ៉ាង​នេះ​បាន​ធ្វើ​ឱ្យ​នំបាញ់ត្រាង​ណែម​ ធូហា (Tho Ha) ជួប​ទុក្ខលំបាក​ក្នុង​ការ​ប្រកួត​​ប្រជែង​។​


បន្ទាប់ពី​ព្រ​លាតម្សៅ នំ​បាន​ហាលកម្តៅ​ រហូតដល់​ស្ងួត​​ស្រួយ​។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម​

របរ​ធ្វើ​នំបាញ់ត្រាង​ណែម ​ធូហា (Tho Ha) ជា​បេតិកភណ្ឌ​វប្បធម៌​កម្រមួយ​ ដែល​ចាំបាច់​ត្រូវ​បាន​រក្សា និង ពង្រីក​។ ជាមួយ​តម្លៃ​ពិសេស​ និង អត្ថន័យ​ធំធេង​ នំបាញ់ត្រាង​ណែម ធូហា​ (Tho Ha) បានក្លាយ​ជា​ក្តីមោទនភាព​នៃប្រជាជន​ខេត្ត​បាក់យ៉ាង​ (Bac Giang) ​ជា​អំណោយ​​ពិសេស​ សម្រាប់​ភ្ញៀវទេសចរ​ ពេលអញ្ជើញ​មកដល់​ទឹក​ដី​​បញ្ញវន្តពិសិដ្ឋ​​នេះ​៕

អត្ថបទ រូបថត៖ កុងដាត​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​ 


top