ព័ត៌មាន

នៅព្រឹកថ្ងៃទី៦ ខែសីហា វ៉ាក់សាំង AstraZeneca ចំនួនជាង៥៩២ពាន់ដូសបន្ថែម មកដល់ទីក្រុងហូជីមិញ

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំង AstraZeneca ចំនួន៥៩២.១០០ដូស បន្ថែមទៀតបានមកដល់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ។ នេះជាការប្រគល់វ៉ាក់សាំងកូវីដ ១៩ លើកទី៧ ក្នុងកិច្ចសន្យាទិញវ៉ាក់សាំង AstraZeneca ៣០លានដូសរបស់ក្រសួងសុខាភិបាលវៀតណាមតាមរយៈក្រុម ហ៊ុន VNVC។ ប្រភពវ៉ាក់សាំងបំពេញបន្ថែម នឹងជួយក្រសួងសុខាភិបាលបើក ទូលាយវិសាលភាពនៃការចាក់វ៉ាក់សាំង ពីនោះចូលរួមចំណែកជួយវៀតណាម សម្រេចបានគោលដៅចាក់វ៉ាក់សាំងជូនចំនួនប្រជាជន ៧០% រហូតដល់ចុង ត្រីមាសទី១ឆ្នាំ២០២២។ AstraZeneca សន្យាថា នឹងបន្តសហប្រតិបត្តិការជា មួយក្រសួងសុខាភិបាល WHO UNICEF និង VNVC ដើម្បីនាំវ៉ាក់សាំងមកវៀត ណាមក្នុងពេលដ៏ឆាប់បំផុតនិងមានសុវត្ថិភាពបំផុតតាមដែលអាចធ្វើទៅបាន។ ដូច្នេះ គិតត្រឹមពេលបច្ចុប្បន្ន វៀតណាមទទួលបានវ៉ាក់សាំងបង្ការកូវីដ ១៩ សរុបចំនួន១៨,៥លានដូស ហើយបានចាក់វ៉ាកសាំងជាង៨លានដូសជូន ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋជាង៨២០ពាន់នាក់ត្រូវបានចាក់គ្រប់២ដូស ទៅហើយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top