កាលពី ១១៥ឆ្នាំមុន ពីកន្លែងនេះ យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) បានចេញដំណើរសង្គ្រោះជាតិ។
នៅទន្លេសាយហ្គន (Sai Gon) កំពង់ផែញ៉ារ៉ុង (Nha Rong) គឺជាទីតាំងប្រវត្តិសាស្ត្រល្បីល្បាញបំផុតមួយ របស់ប្រទេស វៀតណាម។ កាលពី ១១៥ឆ្នាំមុន ពីកន្លែងនេះ យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) បានចេញដំណើរសង្គ្រោះជាតិ ផ្តើមដំណើរការនាំប្រជាជាតិវៀតណាម ឆ្ពោះទៅរកឯករាជ្យ និង សេរីភាព។
នៅទន្លេសាយហ្គន (Sai Gon) កំពង់ផែញ៉ារ៉ុង (Nha Rong)គឺជាទីតាំងប្រវត្តិសាស្ត្រល្បីល្បាញបំផុតមួយ របស់ប្រទេសវៀតណាម។ រូបថត៖ យ៉ាង សឺនដុង
ឈរនៅលើស្ពានខាញហូយ (Khanh Hoi) សម្លឹងមើល ទន្លេសាយហ្គន (Sai Gon) ភ្លឺចែងចាំង ក្រោមពន្លឺព្រះអាទិត្យ ខ្ញុំបានគយគន់ទេសភាពកំពង់ផែ ញ៉ារ៉ុង (Nha Rong) ជាកន្លែង ដែលពេលវេលាហាក់ដូចជាបង្អង់ នៅកណ្តាលចង្វាក់នៃជីវិតសម័យទំនើបនៃទីក្រុងហូជីមិញ។ រលកទន្លេនៅតែបោកបក់ចូលទៅកំពង់ផែឥតឈប់ឈរ ដូចក្នុងរយៈពេលជាង១សតវត្សមុន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩១១ យុវជនស្នេហាជាតិ ង្វៀន តឹតថាញ់ (Nguyen Tat Thanh) ដែលមានឈ្មោះហៅថា វ៉ាន់បា (Nguyen Van Ba) ឡើងលើកប៉ាល់ Amiral Latouche Tréville ផ្តើមដំណើរការស្វែងរកមធ្យោបាយសង្គ្រោះជាតិ។
ពីកំពុងទន្លេនេះ លោកបានធ្វើដំណើរឆ្លងកាត់ទ្វីបជាច្រើន ដោយស្វែងរកមាគ៌ារំដោះជាតិ។ ដំណើរនោះ មិនត្រឹមតែបានផ្លាស់ប្តូរជីវិតមនុស្សម្នាក់ប៉ុណ្ណោះទេ ថែមទាំងបានបើកទំព័រថ្មីនៃប្រវត្តិសាស្ត្រវៀតណាមទៀតផង។ ដូច្នេះ កំពង់ផែញ៉ារ៉ុង (Nha Rong) មិនមែនគ្រាន់តែជាសំណង់ស្ថាបត្យកម្មមួយនៅក្បែរទន្លេនោះទេ ប៉ុន្តែវាក៏ជានិមិត្តរូបនៃសេចក្តីប្រាថ្នាឯករាជ្យ សេរីភាព និងឆន្ទៈឈានទៅអនាគតរបស់ប្រជាជាតិវៀតណាមទៀតផង។
សារមន្ទីរហូជីមិញ - សាខាទីក្រុងហូជីមិញ បានបែងចែកជាប្រធានបទផ្សារភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ រូបថត៖ ង្វៀនឡឹន / VNP
ភ្ញៀវទេសចរបរទេសស្វែងយល់នូវជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញនៅសារមន្ទីរហូជីមិញ - សាខានៅទីក្រុងហូជីមិញ។ ។ រូបថត៖ ថុងហាយ/ VNP
សព្វថ្ងៃនេះ កំពង់ផែញ៉ារ៉ុង គឺជាទីតាំងនៃសារមន្ទីរហូជីមិញ - សាខានៅទីក្រុងហូជីមិញ។ នៅខាងក្នុងអគារបុរាណ គឺជាប្រព័ន្ធដាក់តាំងពិព័រណ៍ រួមមាន ៩ប្រធានបទណែនាំអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញ។ បច្ចុប្បន្នសារមន្ទីរនេះមានឯកសារ និងវត្ថុបុរាណជាង ២៣.០០០ រួមទាំងវត្ថុបុរាណដើមជាង ៤.០០០គ្រឿង និងការប្រមូលផ្ដុំដ៏កម្រជាច្រើន មានតម្លៃជាប្រវត្តិសាស្ត្រពិសេស។
តាមលំហូរភ្ញៀវទេសចរ ខ្ញុំបានយកចិត្តទុកដាក់ស្តាប់នូវរឿងរ៉ាវ រៀបរាប់ដោយមគ្គុទ្ទេសក៍ទេសចរណ៍វ័យក្មេង។ វត្ថុតាងនីមួយៗ រូបថតនីមួយៗ និងឯកសារនីមួយៗ បានរួមចំណែកដល់ការបង្កើតឡើងវិញនូវដំណើរនៃការសង្គ្រោះជាតិ សកម្មភាពបដិវត្តន៍ និងការរួមចំណែកដ៏ធំធេងរបស់លោកប្រធាន ហូជីមិញចំពោះប្រជាជាតិវៀតណាម។
អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក Thongloun Sisoulith
និងភរិយាលោកស្រី Naly Sisoulith រួមជាមួយគណៈប្រតិភូជាន់ខ្ពស់មកពីបក្ស
និងរដ្ឋឡាវ បានអញ្ជើញមកទស្សនាកំពង់ផែ ញ៉ារ៉ុង និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន
ហូជីមិញ។ រូបថត៖ សួនឃូ / VNA
យុវជនវៀតណាមនៅក្រៅប្រទេស នៅទីក្រុងហូជីមិញរៀបចំពិធីអុជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅកំពង់ផែញ៉ារ៉ុង។
រូបថត៖ សួនឃូ/
VNA
ដើម្បីនាំយកប្រវត្តិសាស្ត្រ ឱ្យកាន់តែជិតសាធារណជន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សារមន្ទីរ ហូជីមិញ - សាខានៅទីក្រុងហូជីមិញ បានលើកកម្ពស់ការអនុវត្តបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មប្តូរឌីជីថល។ នៅឆ្នាំ ២០២៤ សារមន្ទីរបានអនុវត្តគម្រោងមួយ ដើម្បីធ្វើឌីជីថលកន្លែងតាំងពិព័រណ៍ ដោយប្រើប្រាស់ធនធានសង្គម ជួយឱ្យសាធារណជន ចូលមើលវត្ថុតាង និងឯកសារពីចម្ងាយ។ បច្ចុប្បន្ននេះ ឯកសារ និងវត្ថុតាងជាង ១៥៦០០ រួមជាមួយនឹងសៀវភៅជិត ២៩០០ក្បាលអំពីលោកប្រធានហូជីមិញ ត្រូវបានធ្វើឌីជីថល រួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយតម្លៃនៃបេតិកភណ្ឌប្រវត្តិសាស្ត្រដល់ទស្សនិកជនទាំងក្នុងស្រុក និងអន្តរជាតិ។
កម្មវិធីទូរទស្សន៍ "ហូជីមិញ - ភ្លឺចែងចាំងឆន្ទៈវៀតណាម" ដែលរៀបចំដោយស្ថានីយ៍ទូរទស្សន៍វៀតណាម ក្នុងឱកាសអបអរសាទរខួប
១៣០ ឆ្នាំ នៃទិវាកំណើតលោកប្រធាន ហូជីមិញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ១៨៩០ - ថ្ងៃទី១៩
ខែឧសភា ឆ្នាំ ២០២០)។ រូបថត៖ ផាន ថាញ់ វូ/ VNA
មិនត្រឹមតែជាកន្លែងសម្រាប់ទស្សនាប៉ុណ្ណោះ កំពង់ផែ ញ៉ារ៉ុង ក៏ជាកន្លែងអប់រំប្រពៃណីដ៏សំខាន់មួយ ក្នុងទីក្រុងហូជីមិញ ផងដែរ។ នៅទីនោះតែងតែរៀបចំសកម្មភាពនយោបាយ អប់រំប្រវត្តិសាស្ត្រ ពិធីបញ្ចូលសមាជិកបក្ខជន ពិធីបញ្ចូលសមជិកសហភាពសហព័ន្ធយុវជន ពិធីរាយការណ៍ពីសមិទ្ធផលជម្រាបជូនលោកប្រធានហូជីមិញ និងកម្មវិធីរំលឹកគុណជាច្រើនទៀត បានរួមចំណែកដល់ការលើកកម្ពស់សេចក្តីស្នេហាមាតុភូមិ ប្រទេសជាតិសម្រាប់យុវជនជំនាន់ក្រោយ។
ចាកចេញពីកំពង់ផែញ៉ារ៉ុង ខ្ញុំបានងាកមើលទៅទន្លេសាយហ្គន (Sai Gon) នៅតែហូរយ៉ាងស្ងៀមស្ងាត់ ឆ្ពោះទៅសមុទ្រធំ។ ជាងមួយសតវត្សកន្លងទៅចាប់តាំងពីថ្ងៃដែលយុវជន ង្វៀន តឹតថាញ់ (Nguyen Tat Thanh)ចេញទៅស្វែងរកមធ្យោបាយសង្គ្រោះជាតិ ប៉ុន្តែកន្លែងនេះនៅតែរក្សាបាននូវតម្លៃនៃទីតាំងប្រវត្តិសាស្ត្រពិសេសមួយ។ នៅកណ្តាលទីក្រុងហូជីមិញមួយដ៏ស្វាហាប់ និងទំនើប កំពង់ផែញ៉ារ៉ុងនៅតែជាយុថ្កានៃអនុស្សាវរីយ៍ រំលឹកយើងអំពី ដំណើរបន្លាស់ប្តូរវាសនារបស់ប្រជាជាតិវៀតណាម៕
អត្ថបទ៖ ថុងហាយ - រូបថត៖ ថុងហាយ / VNP ឯកសារ