
និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេស ឆ្នាំ២០១៧ (Internet)
ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០១៧ នៅស្រុកកោះPhu Quy (ខេត្ត Binh Thuan) បានប្រព្រឹត្តិទៅកម្មវិធី និស្សិតវៀតណាមជាមួយសមុទ្រកោះរបស់មាតុប្រទេសឆ្នាំ២០១៧ ដោយមានការចូលរួមរបស់និស្សិតឆ្នើមចំនួនជិត ៥០០ នាក់។ នេះជាសកម្មភាពជាក់ស្ដែងសំដៅឃោសនាស្ដីពីអធិបតេយ្យភាព និងតម្លៃរបស់សមុទ្រកោះនៅស្រុកកំណើតដល់និស្សិតផងនិងមហាជនផងដែរ។ កម្មវិធីនេះបានរួមចំណែកអប់រំទឹកចិត្តស្នេហាជាតិជំនឿនិងស្មារតី ការទួលខុសត្រូវការពារអធិបតេយ្យភាពលើសមុទ្រកោះសម្រាប់និស្សិតវៀតណាម។ ទន្ទឹមនឹងនោះ កម្មវិធីនេះក៏បានអនុវត្តបណ្ដាសកម្មភាពជាក់ស្ដែងនិងមានអត្ថន័យដូចជា៖ ជូនអំណោយចំពោះក្រុមគ្រួសារយុទ្ធជនពិការ យុទ្ធជនពលិជាដើម៕
តាម VOV5-វិទ្យុសម្លេងវៀតណាម