សព្វថ្ងៃកំពុងសហការជាមួយមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍសិល្បៈ...&l
សិល្បករ សិល្បការិនីបីរូប Lola Lely, Yesenia Thibault - Picazo និង Rocio Chacon សព្វថ្ងៃកំពុងសហការជាមួយមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍសិល្បៈAPDបានរៀបចំសិក្ខាសាលាជាច្រើន ច្នៃប្រតិដ្ឋស្នាដៃសិប្បកម្មដោយការរវៃអំបោះប្រពៃណី ណែនាំឱ្យមិត្តយុវវ័យហាណូយ ពិសោធន៍ធ្វើខ្សែពួររបស់ជនជាតិម៉ុង (Mong) នៅឃុំប៉ាករ (Pa Co) ស្រុកម៉ាយចូវ (Mai Chau) ខេត្តហ្វ័រប៊ិញ (Hoa Binh)។
អ្នកចូលរួមសិក្ខាសាលាបានសិល្បករ សិល្បការិនីបីរូប Lola Lely, Yesenia Thibault -Picazoនិង Rocio Chacon ណែនាំ។
សិល្បករ សិល្បការិនី Lola Lely Yesenia Thibault - Picazo និង Rocio Chacon មកប្រទេសវៀតណាម ធ្វើការតាមកម្មវិធីសហការវប្បធម៌ អំពីម៉ូដសម្លៀកបំពាក់ចីរភាពរវាងវៀតណាម និង ចក្រភពអង់គ្លេស។ ប្រធានបទរបស់សិក្ខាសាលា ដែលសិល្បករ សិល្បការិនីបីរូបបានអនុវត្តមានឈ្មោះ “ជំនួបខ្វែង - តាមខ្សែប្រភព” ក្នុងគម្រោងសហការអន្តរវិស័យ តភ្ជាប់ពិពិធវប្បធម៌អំពីសិប្បកម្ម វត្ថុធាតុក្នុងស្រុក។
សិល្បករ សិល្បការិនី បានធ្វើដំណើរទៅដល់តំបន់ដែនដីភូមិភាគខាងជើង ដើម្បីស្វែងរកវត្ថុធាតុសិប្បកម្ម ដែលជនជាតិវៀតណាមកំពុងធ្វើ ដូចជាស្មៅធ្វើទៅជាអំបោះ ពីអំបោះធ្វើទៅជាខ្សែពួរ។ ដោយគោលបំណងចង់ផ្សព្វផ្សាយសម្រស់ និងអនុវត្តស្នាដៃសិប្បកម្មវៀតណាម នៅក្នុងសហគមន៍អន្តរជាតិ សិល្បករ សិល្បការិនីទាំងបីរូប បានសរសេរជារឿងរ៉ាវវប្បធម៌មួយ ពណ៌នាអំពីវត្ថុធាតុសិប្បកម្មវៀតណាម។
បរិយាកាសច្នៃប្រតិដ្ឋនៅមជ្ឈមណ្ឌលគាំពារ និងអភិវឌ្ឍសិល្បៈ APD លេខមួយ ឡឿងអៀន (Luong Yen) ហាណូយ ពិតជាប្រសើរ ពេលមានត្រឹមតែអំបោះជនជាតិម៉ុង (Mong) តែសិល្បករ សិល្បការិនីទាំងបីរូប បង្កើតបានសកម្មភាពចែករំលែក បទពិសោធន៍ ច្នៃប្រតិដ្ឋសម្បូរបែបតាមរយៈកែវថត នៃសិល្បៈសិប្បកម្ម វត្ថុធាតុ និងអនុវត្តចលនា។ កម្មវិធីទាក់ទាញមិត្តយុវវ័យ បាននិងកំពុងតាមរៀនវិស័យចក្ខុរូបារម្មណ៍ សម្តែង ។ល។ មកពិសោធន៍ ស្វែងយល់របៀបច្នៃសិល្បៈថ្មី។ តាមរយៈនោះ សិក្ខាកាមស្វែងយល់អំពីទំនាក់ទំនងរវាងសារធាតុរូបិយ និង អរូបិយ នៃការងារសិប្បកម្ម និងច្នៃប្រតិដ្ឋសិល្បៈ បើកចេញគំហើញ និងរឿងរ៉ាវថ្មី។
ក្នុងអង្គសិក្ខាសាលា “ពីស្មៅទៅជាអំបោះ” សិល្បករណែនាំសិក្ខាកាមធ្វើខ្សែពួរតាមរយៈបច្ចេកទេសសប្បូរបែប គួបផ្សំនឹងឧបករណ៍រវៃអំបោះប្រពៃណី និងនៅថ្មោងថ្មី។ ស្នាដៃក្នុងអង្គសិក្ខាសាលានេះ ក៏បានប្រើប្រាស់ពេលអនុវត្តបន្តសម្រាប់ប្រធាន៖ “និទានរឿងជាមួយវត្ថុធាតុ” និង “លក្ខណៈសម្ភារៈតាមរយៈរាងកាយ - លក្ខណៈសម្តែងក្នុងការច្នៃ”។
អ្នកចូលរួមសិក្ខាសាលា “និទានរឿងជាមួយវត្ថុធាតុវៀតណាម” ទទួលបានវត្ថុធាតុសិប្បកម្មដូចជាក្រមួន សំពត់ ខ្សែ អំបោះធម្មជាតិ ដើម្បីបង្កើតបានការរៀបចំដោយឡែករបស់ខ្លួន ក្នុងបរិយាកាសខ្លួនឯងជ្រើស។ អ្នកគ្រប់គ្នា បន្ទាប់មកនឹងចែករំលែកអំពីការច្នៃប្រតិដ្ឋរបស់ខ្លួន ទំនាក់ទំនងរវាងកក្តាចូលរួមមកលើការរៀបចំ ក៏ដូចជាគោលគំនិត អត្ថន័យ ឬរឿងរ៉ាវភ្ជាប់ខាងក្រោយ។
សិល្បការិនី Lola Lely កើតនៅហាណូយ ធំឡើងនៅទីក្រុងឡុងដ៍ តាំងពីតូច អ្នកនាងចូលចិត្តរបស់ធ្វើដោយដៃ នៅភូមិស្រុកវៀតណាម។ Yesenia Thibault - Picazo ជាតន្រ្តីករម្នាក់ និងជាអ្នករចនាម៉ូដជនជាតិបារាំង Rocio Chacon ជាសិល្បករចក្ខុរូបារម្មណ៍ជនជាតិអង់គ្លេស។ សិល្បករ សិល្បការិនីទាំងបីរូប មានរួមមនោសញ្ចេតនា គឺអភិវឌ្ឍស្នាដៃសិប្បកម្មវៀតណាម ផ្សព្វផ្សាយដល់សហគមន៍។ សិល្បការិនី Lola Lely រៀបរាប់ថា៖ “យើងខ្ញុំបាននិងកំពុងបន្តអនុវត្តបំណងប្រាថ្នា “និទានរឿងជាមួយវត្ថុធាតុវៀតណាម” បង្កើតបានស្នាដៃសិប្បកម្ម អះអាងភាពប្រណីតរបស់វៀតណាម ជាមួយនឹងកម្លាំងរស់ដ៏ខ្លាំងបំផុត”៕
សិល្បការិនី Lola Lely និង Yesenia Thibault - Picazo បង្កើតកម្មន្តសាល Wax Atelier នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីឆ្នាំ១៩៩៧ ធ្វើផលិតផលសិប្បកម្មវៀតណាម ជាមួយគោលបំណងផ្សព្វផ្សាយនៅប្រទេសអង់គ្លេស ដោយរូបភាពបើកហាងលក់ក៏ដូចជាចូលរួមផ្សារណាត់ សិក្ខាសាលាអន្តរជាតិជាដើម។ |
ម្នាក់ៗចែករំលែកអំពីគំនិតច្នៃប្រតិដ្ឋរបស់ខ្លួន ក្នុងអង្គសិក្ខាសាលា។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង