ប្រតិភូចូលរួមកម្មវិធី និទាឃរដូវនៃស្រុកកំណើត។ រូបថត៖ baoquocte.vn
ក្នុងនាមរដ្ឋបាលនៃរដ្ឋ British Columbia រដ្ឋមន្ត្រីក្រសួងរុក្ខាកម្មទទួលបន្ទុកកិច្ចការបរទេស លោក Bruce Ralston បានកោតសរសើរកម្មវិធី "និទាឃរដូវស្រុកកំណើត" ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលបានរួមចំណែកបង្កើនភាពសម្បូរបែបដល់សង្គមពហុវប្បធម៌របស់កាណាដា។ លោកក៏បានស្វាគមន៍ចំពោះតួនាទីរបស់សហគមន៍ជនវៀតណាមនិយាយរួម និងសមាគមធុរកិច្ចវៀតណាម-កាណាដា (VCBA) និយាយដោយឡែក ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅក្នុងតំបន់ផងដែរ។