ព័ត៌មាន

នាំមកនូវសុខភាពល្អ ផ្ញើមនោសញ្ចេតនាជូនប្រជាជននៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា

នាពេលថ្មីៗនេះ នៅខេត្តមណ្ឌលគីរី ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយមន្ទីរពេទ្យ ជោរៃភ្នំពេញ បានរៀបចំកម្មវិធីពិនិត្យជំងឺ ការផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងប្រគល់អំណោយដល់ប្រជាជននៅក្នុងមូលដ្ឋានប្រមាណ ៥០០ នាក់ រួមទាំងប្រជាជនដើមកំណើតវៀតណាមផងដែរ។

ប្រជាជនកម្ពុជានៅខេត្តមណ្ឌលគីរីទទួលបានការពិនិត្យសុខភាព និងការផ្ដល់យោបល់អំពីការថែទាំសុខភាព (រូបថត៖ VNA))

នៅក្នុងព្រឹត្តិការណ៍នេះ លោក ង្វៀន មិញ វូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានឲ្យដឹងថា កម្មវិធីនេះមានគោលបំណងជួយគាំទ្រការថែទាំសុខភាពសម្រាប់គ្រួសារមានស្ថានភាពលំបាក រួមចំណែកដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាស្តីពីការថែទាំសុខភាពរបស់ប្រជាជន។

ចំពោះលោក ឌឹម នី អភិបាលស្តីទីខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កម្មវិធីនេះមិនត្រឹមតែផ្តល់ការជួយគាំទ្រផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕


top