នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាម លោក Meynardo Los Banos Montealegre អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់អភិវឌ្ឍយ៉ាងខ្លាំងក្លា នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយហ្វីលីពីនឡើងដល់កម្រិតថ្មី ស៊ីជម្រៅ និងទូលំទូលាយជាង។
អគ្គលេខាបក្ស លោក តូ ឡឹម ទទួលជួបឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅវៀតណាម លោក Meynardo Los Banos Montealegre ។ រូបថត៖ Van Hieu/VOV
លោកអគ្គលេខាបក្សបានស្នើឱ្យឯកអគ្គរដ្ឋទូតយកចិត្តទុកដាក់លើការជំរុញវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត សន្តិសុខ ការពារជាតិ; ជំរុញការតភ្ជាប់សេដ្ឋកិច្ច ខិតខំនាំមកនូវចំណូលពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់សម្រេចបាន ១០ ពាន់លានដុល្លារអាមេរិក; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា វប្បធម៌ កីឡា ទេសចរណ៍ ការអប់រំនិងបណ្តុះបណ្តាល និងការទប់ទល់ការប្រែប្រួលអាកាសធាតុ។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងគាំទ្រយ៉ាងសកម្មដល់ហ្វីលីពីនក្នុងការទទួលតំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២៦ ដោយជោគជ័យ ហើយនឹងសម្របសម្រួលជាមួយហ្វីលីពីននិងបណ្តាប្រទេសអាស៊ានឆ្ពោះទៅរកតំបន់អាស៊ានមួយប្រកបដោយសាមគ្គីភាព ខ្លួនទីពឹងខ្លួន និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Meynardo Los Banos បានអះអាងថា ស្ថានទូតហ្វីលីពីននឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ អភិវឌ្ឍន៍កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង៕