ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)
មេដឹកនាំទាំងពីរបានឯកភាពគ្នាថា ក្រៅពីការពង្រឹងទំនុកចិត្តនយោបាយ ក្នុងវិស័យសេដ្ឋកិច្ច វៀតណាមនិងហ្ស៊កដានីនឹងបើកទីផ្សារសម្រាប់ផលិតផលប្រៀបខ្លាំង របស់គ្នាទៅវិញទៅមក លើកទឹកចិត្តការវិនិយោគលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល ទូរគមនាគមន៍ ផលិតកម្ម ការកែច្នៃកសិផល ជំរុញការតភ្ជាប់ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម និងនវានុវត្តន៍ បើកជើងហោះហើរត្រង់ក្នុងពេលឆាប់ៗនេះ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្តល់ទិដ្ឋាការដល់ពលរដ្ឋនៃភាគីទាំងពីរ។ ភាគីហ្ស៊កដានីត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មហាឡាល់តាមរយៈការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងវិស័យហាឡាល់ បញ្ហាវិញ្ញាបនបត្រហាឡាល់ និងបើកទីផ្សារសម្រាប់ផលិតផលហាឡាល់របស់វៀតណាម។ មេដឹកនាំទាំងពីរក៏បានយល់ព្រមសហការគ្នាយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគីផងដែរ៕