ព័ត៌មាន នាំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-អេត្យូពីឈានចូលជំពូកថ្មី 17/04/2025 នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali។ (រូបថត៖ VNA)លោកប្រធានរដ្ឋ លឿង គឿង បានអបអរសាទរនាយករដ្ឋមន្ត្រីអេត្យូពីដែលមានជំនួបសវនាការនិងជំនួបពិភាក្សាការងារប្រកបដោយជោគជ័យជាមួយអគ្គលេខាបក្ស តូ ឡឹមនិងនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកនេះនឹងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - អេត្យូពីឈានចូលជំពូកថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។នាយករដ្ឋមន្ត្រីអេត្យូពីបានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជាជនអេត្យូពី ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេត្យូពីក្នុងការពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។មេដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអាហ្វ្រិក (AU)។ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រី អេត្យូពី លោក Abiy Ahmed Ali។ (រូបថត៖ VNA)នាយប់ថ្ងៃទី១៦ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាមលោក ត្រិន ថាញ់មិន ក៏បានជួបសនវការជាមួយនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed Ali ផងដែរ៕

នារសៀលថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed Ali ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីអេត្យូពីលោក Abiy Ahmed Ali។ (រូបថត៖ VNA)លោកប្រធានរដ្ឋ លឿង គឿង បានអបអរសាទរនាយករដ្ឋមន្ត្រីអេត្យូពីដែលមានជំនួបសវនាការនិងជំនួបពិភាក្សាការងារប្រកបដោយជោគជ័យជាមួយអគ្គលេខាបក្ស តូ ឡឹមនិងនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ហើយជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការលើកនេះនឹងនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម - អេត្យូពីឈានចូលជំពូកថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាងមុន។នាយករដ្ឋមន្ត្រីអេត្យូពីបានសង្កត់ធ្ងន់ថា វៀតណាមជាមិត្តគួរឲ្យទុកចិត្តរបស់ប្រជាជនអេត្យូពី ដោយសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះ គឺសំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អេត្យូពីក្នុងការពង្រឹង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។មេដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងវេទិកានៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍; ជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអាហ្វ្រិក (AU)។ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រី អេត្យូពី លោក Abiy Ahmed Ali។ (រូបថត៖ VNA)នាយប់ថ្ងៃទី១៦ ខែមេសា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភា វៀតណាមលោក ត្រិន ថាញ់មិន ក៏បានជួបសនវការជាមួយនាយករដ្ឋមន្រ្តីអេត្យូពីលោក Abiy Ahmed Ali ផងដែរ៕