ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្ត្រីសកលនៅទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ នាថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានជួបសន្ទនាជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo De Sousa។
	
		
			| 
				 
					  
			 | 
		
		
			| 
				 
					អនុប្រធានាធិបតី Vo Thi Anh Xuan អញ្ជើញជួបជាមួយប្រធានាធិបតីព័រទុយហ្គាល់ Marcelo Rebelo de Sousa (រូបថត៖ Phuong Hoa/TTXVN) 
			 | 
		
	
	
	
	ក្នុងជំនួបនេះ ប្រធានាធិបតីលោក Marcelo Rebelo De Sousa បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសំខាន់ៗដែលវៀតណាមសម្រេចបានក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងអះអាងថា ព័រទុយហ្គាល់តែងតែយកចិត្តទុកដាក់ និងមានបំណងចង់កសាងទំនាក់ទំនងយូរអង្វែងនិងជិតស្និទ្ធជាមួយវៀតណាមលើទិដ្ឋភាពទ្វេភាគីនិងពហុភាគី រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនាពេលឥឡូវនេះ។
	
	លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ព័រទុយហ្គាល់នៅក្នុងសហភាពអឺរ៉ុប (EU) ក៏ដូចជាក្នុងការដោះស្រាយបញ្ហារួមរបស់សហគមន៍អន្តរជាតិ ដែលកិច្ចប្រជុំកំពូលស្ត្រីបានលើកយកសំណើនេះជាឧទាហរណ៍។
	
	ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា នាពេលខាងមុខ ចាំបាច់ត្រូវពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូនិងទំនាក់ទំនងគ្រប់កម្រិត ជាពិសេសថ្នាក់ខ្ពស់ ដើម្បីកំណត់ទិសសម្រាប់ទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនិងពិពិធកម្ម។
	
	នាថ្ងៃដដែល ថ្ងៃទី ២៩ តុលា អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan បានទទួលជួបជាមួយសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត អនុប្រធានរដ្ឋសភាព័រទុយហ្គាល់ Antonio Filipe Gaiao; ជួបជាមួយសហគមន៍វៀតណាមដែលកំពុងរស់នៅ សិក្សានិងធ្វើការនៅប្រទេសព័រទុយ ហ្គាល់ផងដែរ៕
	តាម VOV5 - វិទ្យុសម្លេងវៀតណាម