សមុទ្រខាងកើត មិនត្រឹមតែជាភូមិសាស្ត្រ យុទ្ធសាស្ត្រ បរិយាកាសរស់នៅ (អភិវឌ្ឍ និង សន្តិសុខ) របស់ប្រទេសនានាជាសមាជិកអាស៊ាន នៅទាំងមានទីតាំងសេដ្ឋកិច្ចសំខាន់ ជាផ្លូវដឹកជញ្ជូន “សសៃឈាម”របស់អាស៊ី - ប៉ាស៊ីហ្វីក និងពិភពលោក។
សមុទ្រខាងកើត មិនត្រឹមតែជាភូមិសាស្ត្រ យុទ្ធសាស្ត្រ បរិយាកាសរស់នៅ (អភិវឌ្ឍ និង សន្តិសុខ) របស់ប្រទេសនានាជាសមាជិកអាស៊ាន នៅទាំងមានទីតាំងសេដ្ឋកិច្ចសំខាន់ ជាផ្លូវដឹកជញ្ជូន “សសៃឈាម”របស់អាស៊ី - ប៉ាស៊ីហ្វីក និងពិភពលោក។
ជាបឋមដោយសារសមុទ្រខាងកើត ស្ថិតនៅលើផ្លូវនាវាចរណ៍ដ៏សំខាន់ តភ្ជាប់នឹងសមុទ្រប៉ាស៊ីហ្វីក - សមុទ្រឥណ្ឌា ទ្វីបអ៊ឺរុប - ទ្វីបអាស៊ី មជ្ឈិមបូព៌ា - ទ្វីបអាស៊ី។ សមុទ្រខាងកើត មានតួនាទីដ៏សំខាន់ក្នុងការធ្វើពាណិជ្ជកម្មនាវាចរណ៍ពិភពលោក។
ផ្លូវនាវាចរណ៍ដើរឆ្លងកាត់សមុទ្រខាងកើត ជា “បំពង់ករ” សម្រាប់ការដោះដូរទំនិញនៃប្រទេសជាច្រើននៅទ្វីបអាស៊ី ដោយមានតម្លៃពាណិជ្ជកម្មប្រហែល៥.៣ពាន់ពាន់លានដូល្លាអាមេរិក។ តាមស្ថិតិរបស់ស្ថាប័នថាមពលអាមេរិក ១/៣បរិមាណប្រេងឆៅ និង ជាង១/២បរិមាណឧស្មនរាវ បានដឹកជញ្ជូនឆ្លងកាត់សមុទ្រខាងកើត។ បរិមាណប្រេងឆៅ និង ឧស្ម័នរាវ បានដឹកជញ្ជូនឆ្លងកាត់តំបន់សមុទ្រនេះ លើស១៥ដងនៃបរិមាណដឹកជញ្ជូនតាមព្រែកជី Panama នៅអាមេរិកកណ្តាល។ ជារៀងរាល់ឆ្នាំ មានប្រហែល៧០%បរិមាណប្រេងនាំចូល និង មានប្រហែល៤៥%បរិមាណទំនិញនាំចេញរបស់ជប៉ុន បានដឹកជញ្ជូនឆ្លងកាត់សមុទ្រខាងកើត។ ចិនមានផ្លូវនាវាចរណ៍២៩/៣៩ ប្រហែល៦០%បរិមាណទំនិញនាំចេញចូល និង ប្រហែល៧០%បរិមាណប្រេងនាំចូល បានដឹកជញ្ជូនឆ្លងកាត់តាមសមុទ្រខាងកើត។
ប្រព័ន្ធកំពង់ផែបារៀ - វុងតាវ បាននាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលវៀតណាម អនុម័តជាកំពង់ផែដឹកជញ្ជូនអន្តរជាតិធំបំផុតវៀតណាម។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ដងសន្ទូចទំនើបបំផុតពិភពលោក នៅកំពង់ផែទឹកជ្រៅ Gemalink ទីរួមស្រុកភូមី (Phu My) ខេត្តបារៀ - វុងតាវ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
វៀតណាម ថៃ ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា សិង្ហបូរី ឥណ្ឌូនេស៊ី ប្រ៊ុលណី ជាប្រទេសនៅចំណុះអាស៊ាន ដែលមានផ្លូវព្រំដែនជាប់សមុទ្រខាងកើត។ បរិមាណទំនិញនាំចេញឆ្លងកាត់តាមសមុទ្រខាងកើតរបស់ប្រទេសនានា នៅតំបន់អាស៊ីអាគ្នេយ៍គឺ៥៥% ប្រទេសឧស្សាហកម្មថ្មីគឺ២៦% អូស្រ្តាលីគឺ៤០%។
ចំពោះវៀតណាម ទំនិញនាំចេញចូ-ល ១០០% សុទ្ធតែបានធ្វើដំណើរឆ្លងកាត់តាមសមុទ្រខាងកើត។ វៀតណាមជាប្រទេសនាំមុខក្នុងតំបន់ បានឡើងផែនការបង្កើតប្រព័ន្ធកំពង់ផែស្រប់តំណជាមួយការដោះដូរពាណិជ្ជកម្មនាវាចរណ៍។ នាយកដ្ឋាននាវាចរណ៍វៀតណាមរៀបរាប់ បច្ចុប្បន្នទូទាំងប្រទេស មានកំពង់ផែចំនួន២៨៦កន្លែង ប្រវែងស្ពាន់កំពង់ផែសរុប៩៦គីឡូម៉ែត្រ ជាមួយពលានុភាពសរុបជាង៧០០លានតោនក្នុងមួយឆ្នាំ។ ប្រព័ន្ធកំពង់ផែផ្សារភ្ជាប់នឹងមជ្ឈមណ្ឌល តំបន់សេដ្ឋកិច្ចធំៗរបស់ប្រទេស។
យល់ឃើញសារសំខាន់ នៃនាវាចរណ៍ដោយសេរី នៅលើសមុទ្រខាងកើត នៅវេទិកានាវាចរណ៍អាស៊ានបើកទូលាយ (EAMF) លើកទី១១ រដ្ឋមន្រ្តីឥណ្ឌូនេស៊ី លោក Retno Marsudi បានអំពាវនាវប្រទេសនានា បង្កើនសហប្រតិបត្តិការនាវាចរណ៍ និង គោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីរក្សាសន្តិភាព សន្តិសុខ និង ស្ថេរភាព នៅសមុទ្រប៉ាស៊ីហ្វីក - សមុទ្រឥណ្ឌា។
បង្កើនសហប្រតិបត្តិការសន្តិសុខនាវាចរណ៍។
ម្យ៉ាងវិញទៀត ក្នុងសេចក្តីប្រកាសអំពីចក្ខុវិស័យអាស៊ាន អំពីសមុទ្រប៉ាស៊ីហ្វីក - សមុទ្រឥណ្ឌា (AOIP) ក៏សង្កត់ធ្ងន់ការកសាង “ទម្លាប់សហប្រតិបត្តិការ” ក្នុងវិស័យនាវាចរណ៍។ ដើម្បីធ្វើឱ្យទៅជាភាពជាក់ស្តែងនូវចក្ខុវិស័យនេះ វេទិកាប៉ូលិសសមុទ្រសម្ពន្ធប្រទេសនានានៅអាស៊ីអាគ្នេយ៍លើកដំបូង បានរៀបចំនៅប្រទេសឥណ្ឌូនេស៊ីឆ្នាំ២០២២ បានប្រកបដោយភាពជោគជ័យ ជាមួយការចុះហត្ថលេខាប្រកាស នៃកងកម្លាំងការពារឆ្នេរសមុទ្រអាស៊ាន។
មិនត្រឹមតែប្រទេសនានានៅក្នុងតំបន់ ខឿនសេដ្ឋកិច្ចធំៗលើពិភពលោក ក៏យកចិត្តទុកដាក់អំពីបញ្ហានាវាចរណ៍ដោយសេរី នៅលើសមុទ្រខាងកើតផងដែរ។ វាគ្មិន Terashima Hiroshi អតីតប្រធានវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយសមុទ្ររបស់ជប៉ុន បាននាំយកយុទ្ធសាស្រ្តកៀកជិតបញ្ហាសមុទ្រខាងកើតដូចជា បង្កើនការចរចា ជំនួបរវាងភាគីពាក់ព័ន្ធ រវាងវាគ្មិនដើម្បីបកស្រាយ ចែករំលែកសណ្តាប់ធ្នាប់គតិយុត្ត កសាងខឿនមូលដ្ឋានដំណោះស្រាយជម្លោះលើសមុទ្រ រក្សាសន្តិសុខនាវាចរណ៍ ។ ជំនួយប្រទេសនានាជាសមាជិកអាស៊ាន ជាពិសេស ប្រទេសដែលនៅជាប់សមុទ្រខាងកើត អាចអនុវត្តអនុសញ្ញានៃអង្គការសហប្រជាជាតិ អំពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) និង ធានាសន្តិសុខនាវាចរណ៍។
ស្ថាប័នសមត្ថកិច្ចរបស់វៀតណាម រៀបចំហ្វឹកហាត់ដោះស្រាយករណីស្វែងរក សង្គ្រោះ នៅលើតំបន់ឈូងសមុទ្រឡានហា (Lan Ha) ប្រជុំកោះកាតប៉ា (Cat Ba) ទីក្រុងហាយភុង (Hai Phong)។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ដូចប្រទេសជប៉ុន ឥណ្ឌា ក៏បានអះអាងផងដែរថា សមុទ្រខាងកើតមានសារសំខាន់ចំពោះសេដ្ឋកិច្ច សន្តិសុខរបស់ទ្វីបអាស៊ី ក៏ដូចជាពិភពលោក។ លោក សាស្ត្រចារ្យ Jagannath Panda វិទ្យាស្ថានវិភាគ និង ស្រាវជ្រាវការពារជាតិឥណ្ឌា ក៏បានស្នើដាក់ចេញវិធីសាស្ត្រអំពី សន្ធិសញ្ញានាវាចរណ៍មួយរវាងប្រទេសនានានៅ ក្នុងតំបន់ សង្កត់ធ្ងន់លើនាវាចរណ៍ដោយសេរី កក្តាកំពុងធ្វើឱ្យមានការស៊ីជម្រៅជាង ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសនានា។ ឆ្លើយបទសម្ភាសន៍របស់អ្នកសារព័ត៌មានទីភា្នក់ងារសារព័ត៌មានវៀតណាម សាស្រ្តាចារ្យ Gregory Moore សកលវិទ្យាល័យ Nottingham (អង់គ្លេស) អះអាងថាប្រទេសនានាប្រកាសអធិបតេយ្យភាព នៅសមុទ្រខាងកើត ត្រូវសហប្រតិបត្តិការ និង ពិភាក្សាដើម្បីដោះស្រាយបញ្ហា៕
- អត្ថបទ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
- បច្ចេកទេស ក្រាហ្វីក៖ ត្រាងញុង
- ប្រែសម្រួល៖ រីកើង