នាវាពិឃាត HMCS Regina និងនាវាភស្តុភារ Asterix របស់កងទ័ពជើងទឹកកាណាដា
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Khanh Hoa គណប្រតិភូនាយទាហានកាណាដានឹងទៅជួបសម្ដែងការគួរសមជាមួយថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa។
នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នាវាពិឃាត HMCS Regina និងនាវាភស្តុភារ Asterix របស់កងទ័ពជើងទឹកកាណាដាបានចូលចតនៅកំពង់ផែអន្ដរជាតិ Cam Ranh ខេត្ត Khanh Hoa ជាលើកដំបូង ចាប់ផ្ដើមបំពេញទស្សនកិច្ចជាមិត្ភាពនៅវៀតណាមក្នុងរយៈពេល ៤ ថ្ងៃ។ នាវាទាំងពីរគ្រឿងនេះមានសមាជិកជានាទាហាន និងនាវិកចំនួន ៣២០ រូប ដឹកនាំដោយវរសេនីយ៍ទោ Jacob French នាយទាហានទទួលបន្ទុកបញ្ជានាវា HMCS Regina។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅខេត្ត Khanh Hoa គណប្រតិភូនាយទាហានកាណាដានឹងទៅជួបសម្ដែងការគួរសមជាមួយថ្នាកដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa ប្រកួតគីឡាជាមួយកម្មាភិបាល យុទ្ធជននៃបញ្ជាកាដ្ឋានតំបន់ទី ៤ នៃកងទ័ពជើងទឹក និងទស្សនារម្មណីយដ្ឋាន កេរ្តិ៍ដំណែលមួយចំនួននៃខេត្ត Khanh Hoa។ ទឹន្ទឹមនឹងនេះ មេបញ្ជាការ និង នាវិកនៃនាវា HMCS Regina និង Asterix ទាំងពីរគ្រឿងនេះ ក៏បានជួបប្រាស្រ័យជាមួយនិស្សិតនៃមហវិទ្យាល័យ Khanh Hoa និងទៅទស្សនាមជ្ឈមណ្ឌលថែទាំសង្គមខេត្ត Khanh Hoa ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម