ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០៨ទិវានារីអន្តរជាតិ និងលើកទី ១៩៧៨ ការក្រោកឈរឡើង Hai Ba Trung នោះ នារសៀលថ្ងៃទី ៥ ខែមិនា ឆ្នាំ២០១៨ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានទៅសាកសួរសុខទុក្ខនិងជូនពរសម្ព័ន្ធសមាគមន៍នារីវៀតណាម។ នៅទីនេះ លោក Tran Thanh Man ចាត់ទុកថា នារីវៀតណាមដើរតួនាទីសំខាន់ ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច ការពារសន្តិសុខការពារជាតិ និងកសាងប្រព័ន្ធនយោបាយ៕
តាម VOV5 -វិទ្យសម្លេងវៀតណាម