
នាយឧត្តមសេនីយ៍ Ngo Xuan Lich អញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតកងពឡតូច២០៥
នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញទៅត្រួតពិនិត្យការងារត្រៀមជាស្រេចនិងជូនពរបុណ្យតេតប្រពៃណីសម្រាប់កម្មាភិបាល យុទ្ធជននៅកងពលតូច ២០៥(ប្រភេទទ័ពទំនាក់ទំនងព័ត៌មាន)។ តាងនាមគណៈកម្មាធិការយោធាបក្សមជ្ឈឹម លោក Ngo Xuan Lich បានលើកសរសើរនិងវាយតម្លៃខ្ពស់ ចំពោះរាល់លទ្ធផល ស្នាដៃលើគ្រប់ជ្រុងជ្រោយដែលកងពលតូច២០៥ ទទួលបាននាពេលកន្លងទៅ ព្រមទាំងពាំនាំសេចក្តីជូនពរទៅដល់កម្មាភិបាល និងយុទ្ធជនទាំងមូលរួមទាំងក្រុមគ្រួសារនូវឆ្នាំថ្មីពោរពេញទៅដោយភាពសុខសាន្តត្រាល សុភមង្គល។ លោក Ngo Xuan Lich មានបំណងថា កម្មាភិបាលយុទ្ធជនកងពលតូច ២០៥ បន្តមានការផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត រក្សាសណ្តាប់ធ្នាប់កសាងអង្គភាពកាន់តែរឹងមាំអំពីនយោបាយ។ លោក Ngo Xuan Lich បានក្រើនរំលឹកថា ក្នុងកាលៈទេសៈណាៗទាំងអស់កងពលតូច ២០៥ ក៏ត្រូវធានា ឲ្យបានល្អភារកិច្ចការពារទំនាក់ទំនងព័ត៌មានបម្រើសកម្មភាព របស់បក្សនិងកងទ័ពទាំងមូល៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម