ព័ត៌មាន

នាយក​រដ្ឋមន្ត្រី​ថៃ​ចេញសេចក្ដីប្រកាស​គោលនយោបាយ​ឆ្នាំ​ ២០២៥ ​ប្រកបដោយ​មហិច្ឆតា​

នាថ្ងៃទី ១២ ខែធ្នូ នាយករដ្ឋមន្ត្រីថៃលោក Paetongtarn Shinawatra បានថ្លែងសុន្ទរកបន្ទាប់ពីរយៈពេល ៩០ ថ្ងៃចូលកាន់តំណែងដែលមាន ចំណងជើងថា "ប្រគល់សិទ្ធិជូនប្រជាជនថៃឆ្នាំ ២០២៥៖ លទ្ធភាពពិតប្រាកដ" ដោយផ្តោតលើគំនិតផ្តួចផ្តើម និងគោលនយោបាយដែលត្រូវបានដាក់ពង្រាយ ក្នុងឆ្នាំខាងមុខនេះ។

នាយក​រដ្ឋមន្ត្រី​ថៃ​ចេញសេចក្ដីប្រកាស​គោលនយោបាយ​ឆ្នាំ​ ២០២៥ ​ប្រកបដោយ​មហិច្ឆតា​

  
 
(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ នាយករដ្ឋមន្ត្រីថៃលោក Paetongtarn Shinawatra បានថ្លែងសុន្ទរកបន្ទាប់ពីរយៈពេល ៩០ ថ្ងៃចូលកាន់តំណែងដែលមាន ចំណងជើងថា "ប្រគល់សិទ្ធិជូនប្រជាជនថៃឆ្នាំ ២០២៥៖ លទ្ធភាពពិតប្រាកដ" ដោយផ្តោតលើគំនិតផ្តួចផ្តើម និងគោលនយោបាយដែលត្រូវបានដាក់ពង្រាយ ក្នុងឆ្នាំខាងមុខនេះ។

លោកស្រី Paetongtarn បានប្រកាសរបៀបវារៈសម្រាប់ឆ្នាំ ២០២៥ រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងកម្មវិធីសុខុមាលភាពសង្គម។ លើវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលថៃមានគម្រោងគាំទ្រសហគ្រាសខ្វាតតូច និងមធ្យម (SME) ក្នុងការនាំចេញអង្ករ ជំរុញលើវិស័យបញ្ញាសិប្បនិមិត្ត (AI) និងយានជំនិះអគ្គិសនី (EV) និងអភិវឌ្ឍឧស្សាហកម្ម semiconductor ។ ក្រៅពីនេះ រដ្ឋាភិបាលគ្រោងនឹងអនុវត្តកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្មដ៏ សំខាន់មួយ ក្នុងការបណ្តុះបណ្តាលនិស្សិតចំនួន ២៨០,០០០ នាក់ ដើម្បីជួយ លើកកម្ពស់ការប្រកួតប្រជែងរបស់ប្រទេសថៃនៅក្នុងឧស្សាហកម្ម។

នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ថ្លែងនៅក្នុងទីក្រុងបាងកក។ រូបថត៖ THX/TTXVN

 

លើសពីនេះ រដ្ឋាភិបាលថៃក៏បានស្នើកម្មវិធីសុខុមាលភាពសង្គមគួរ ឱ្យកត់សម្គាល់ រួមទាំងគំនិតផ្តួចផ្តើម "ភូមិឃុំនិមួយៗ អាហារូបករណ៍មួយ" ដើម្បីបង្កើតឱកាសសម្រាប់សិស្សពូកែទៅសិក្សានៅសាកលវិទ្យាល័យកំពូលៗក្នុងប្រទេស និងកបរទេស។ គម្រោងគេហដ្ឋានដែលមានឈ្មោះថា " គេហដ្ឋាន សម្រាប់ប្រជាជនថៃ" (Baan Pheu Khon Thai) នឹងផ្គត់ផ្គង់យូនីតដែលតម្លៃសមរម្យ សម្រាប់ប្រជាជន។

សុន្ទរកថារបស់នាយករដ្ឋមន្ត្រីថៃបានសង្កត់ធ្ងន់លើគោលដៅនៃការធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលម្ហូបអាហារ និងពិធីបុណ្យពិភពលោក ដើម្បីជំរុញ លើវិស័យទេសចរណ៍៕


top