ព័ត៌មាន

នាយករដ្ឋមន្រ្តីហូឡង់នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាថ្ងៃទី៩ ខែមេសា

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសវៀតណាម ចេញផ្សាយនាថ្ងៃទី ៤ មេសា ឆ្នាំ២០១៩ ថា នាយក​រដ្ឋមន្ត្រីហូឡង់ លោក Mark Rutte នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមនាថ្ងៃទី ៩ ខែមេសា។
ដំណើរ​ទស្សន​កិច្ច​នេះបាន​ធ្វើឡើង​តាម​ការ​អញ្ជើញ​របស់​នាយ​ក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​លោក​ Nguyen Xuan Phuc ។

តា​ម​គម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី លោក Mark Rutte នឹង​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan​ Phuc និងបាន​ធ្វើជា​សាក្សីក្នុង​ពិធី​ចុះហត្ថ​លេខា​លើឯកសារ​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ; អញ្ជើញជួបសម្តែងការគួរសម​ជាមួយអគ្គលេខាប​ក្ស ប្រធាន​រដ្ឋវៀតណាម​លោក Nguyen Phu Trong និងជួបសវនាការជាមួយប្រ​ធានរដ្ឋសភា លោកស្រី Nguye​n Thi Kim ​Ngan ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 


top