នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសគុយវ៉ែត ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៩ និងសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៩ ។
បណ្តាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc គឺតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីគុយវ៉ែត លោក Sheikh Jaber Al-Mubarak Al-Hamad Al-Sabah និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Win Myint ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម