ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិព័រណ៍នាំចូលអន្តរជាតិចិន

 យោង​តាមសេចក្ដីជូនដំណឹងសារព័ត៌មានចេញនាថ្ងៃទី៣០ ខែតុលា ដោយ​ក្រសួងការ​បរទេសវៀត​ណាម​បាន​អោយ​​ដឹង​ថា ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរ​ដ្ឋ នៃសាធារណៈរដ្ឋប្រជាមានិតចិ​នលោ​ក Xi Jinping នាយក​រដ្ឋមន្រ្តី​​​នៃសាធារ​ណៈរដ្ឋ​សង្គមនិយមវៀតណាមលោក​ Nguyen Xuan Phuc នឹងអញ្ជើញចូល​រួមពិព័រណ៍​នាំចូល​អន្តរជាតិ​​ចិន​លើកទី១ នៅទីក្រុង​សាងហៃ ប្រទេសចិ​ន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែវិ​ច្ឆិកា ​ឆ្នាំ​២០១៨។
 
​ពិព័រណ៍​នាំចូលអន្តរជាតិចិនឆ្នាំ២០១៨ (CIIE 2018) ត្រូវបាន​រៀប​ចំ​ឡើង​ក្រោម​សហអធិបតី​របស់ក្រសួង​ពាណិជ្ជកម្ម​ចិននិងគណៈកម្មាធិការពាណិជ្ជកម្ម​ទីក្រុងសាងហៃ។ ពិព័រណ៍នេះនឹងត្រូវបានរៀបចំជា​ប្រចាំឆ្នាំ ហើយ​នឹង​​​ជាព្រឹត្តិការណ៍​ពន្លឿនពាណិជ្ជកម្មដ៏សំខាន់របស់​រដ្ឋាភិបាលចិន សំដៅទាក់ទងជាមួយទីផ្សា​រអន្តរជាតិ ក៏ដូច​ជា​បង្កើត​​ឱកាសជ្រៀតចូលទីផ្សារចិនដ៏ធំសម្បើមសម្រាប់ប្រទេសដទៃ និងរួមចំណែកជំរុញគំនិតផ្ដួចផ្ដើម “ខ្សែ​ក្រវ៉ាត់​មួយ ​ផ្លូវមួយ” ក៏ដូចជាដំណើរការសមាហរណកម្ម​សកលផងដែរ៕ ​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 


top