ទិដ្ឋភាពនៃជំនួប (VGP/Quang Hiếu)
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយក្រសួងការពារប្រទេសវៀតណាម។ អញ្ជើញចូលរួមជំនួបនេះមានវត្តមានឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue និងនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស។
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ក្នុងការកសាងកងទ័ព ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីកងទ័ពនឹងនរចិត្តក្នុងការបំពេញការងារ ហ្វឹកហ្វឺន ក៏ដូចជាអនុវត្តន៍ល្អនូវភារកិច្ចធានាការពារជាតិសន្តិសុខរបស់ប្រទេសជាតិផងដែរ។
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថាវិស័យការពារជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារប្រទេសជាតិ ដើម្បីឈានចូលសង្គមនិយម ជាពិសេសក្នុងបរិបទដែលស្ថានភាពពិភពលោក ដ៏ស្មុគស្មាញដូចសព្វថ្ងៃនេះ។ ហេតុដូច្នេះ លោក Nguyen Xuan Phuc បានស្នើឲ្យកងទ័ពគប្បីប្រុងប្រយ័ត្នចំពោះរាល់ឧបាយកលប្រឆាំងជំទាស់របស់អនុភាពអមិត្ត ព្រមទាំងការពារយ៉ាងរឹងមាំនូវបូរណភាពអធិបតេយ្យភាព ប្រទេសជាតិ ក៏ដូចជារួមចំណែកក្នុងការកសាង និងការពារមាតុភូមិ ឲ្យសក្តិសមនឹងភារកិច្ចដែលត្រូវបានបក្ស និងរដ្ឋប្រគល់ជូនផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម