នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (នៅកណ្ដាល) ប្រធាន VCCI លោក Vu Tien Loc ថតរូបជាមួយបណ្ដាអាជីវករនារីក្នុងជំនួបនេះ (រូបថត៖ VGP)
បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។
នាថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយបណ្ដាអាជីវករ នារីឆ្នើមៗ ដែលជាសមាជិកក្រុមប្រឹក្សាអាជីវករនារី វៀតណាម ក្នុងឱកាសទិវា នារីអន្តរជាតិថ្ងៃទី៨ ខែមីនា។
លោកនាយករដ្ឋមន្រ្តីបានស្នើអោយអាជីវករនារីបន្ត រួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៩។ តាមលោក ចាត់ទុកថា បណ្ដាអាជីវករនារីត្រូវការមានឆន្ទៈដ៏ខ្លាំងក្លាថែមទៀត ដើម្បីលើក កំពស់សមត្ថភាពប្រកួតប្រជែង អនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបៗ ក៏ដូចជា ធ្វើសមាហរណកម្មអន្តរជាតិអោយកាន់តែល្អថែមទៀតផងដែរ។ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc មានគោលបំណងថា ក្រុមប្រឹក្សាអាជីវករនារីវៀត ណាមនឹងបន្តលើកកំពស់ប្រសិទ្ធភាពសកម្មភាព ហើយជួយឧបត្ថម្ភគាំទ្រអាជីវករនារី៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម