នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc
ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគីកម្ពុជានិងឡាវទាំងពីររូបជួបតែសេចក្ដីសុខចម្រុងចម្រើននិងសុភមង្គល ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រជាជនវៀតណាមទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងបុណ្យ Bunpimay ឡាវ នា ថ្ងៃទី១៣ ខែមេសា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញហៅទូរស័ព្ទជូនពរនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន សែននិង នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith។
ក្នុងឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជូនពរសម ភាគីកម្ពុជានិងឡាវទាំងពីររូបជួបតែសេចក្ដីសុខចម្រុងចម្រើននិងសុភមង្គល ព្រម ទាំងបញ្ជូនសេចក្ដីជូនពរឆ្នាំថ្មីសិរីសួរស្ដីរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងប្រជាជនវៀតណាមទាំងមូលជូនចំពោះថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋ សភានិងប្រជាជនកម្ពុជានិងឡាវ ផងដែរ។
លោក Nguyen Xuan Phuc បានសម្ដែងនូវជំនឿជាក់ថា ប្រជាជនកម្ពុជានិង ឡាវនឹងបន្តសម្រេចបាននូវជ័យជំនះដ៏ធំធេងជាច្រើនថែមទៀតក្នុងឆ្នាំថ្មី។ នាយក រដ្ឋមន្រ្តីទាំងបីរូបបានអះអាង សារជាថ្មីនូវការប្ដេជ្ញាចិត្តបន្តប្រកៀកស្មា សហប្រតិ បតិ្តការជាមួយគ្នាយ៉ាងស្អិតរមួតសំដៅរក្សានិងពង្រីកទំនាក់ទំនងជាអ្នកជិតខាង មិត្តភាព កិច្ចសហប្រតិបតិ្តការពិសេសរវាងវៀតណាមនិងឡាវក៏ដូចជារវាងវៀត ណាមនិងកម្ពុជា ដើម្បីការរីកចម្រើនប្រកបដោយវិបុលភាព ហើយនាំមកនូវជីវ ភាពរស់នៅសម្បូរធូធារនិងសុភមង្គលសម្រាប់ប្រជាជននៃប្រទេសទាំងបីផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម