នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទួរគីរបស់នាយករដ្ឋមន្ត្រី វៀតណាម ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំង ពីរចាប់តាំងពីឆ្នាំ ២០១៨ មក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Esenboga។ (រូបថត៖ TTXVN)
កាលពីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ (ព្រឹកព្រលឹម តាមម៉ោងវៀតណាម) នាយករដ្ឋ មន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Esenboga នៅរដ្ឋធានីអង់ការ៉ា នៃប្រទេសទួរគី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅទួរគីចាប់ពីថ្ងៃទី ២៩ ដល់ទី ៣០ ខែវិច្ឆិកា តាមការអញ្ជើញរបស់ រដ្ឋាភិបាលនៃសាធារណរដ្ឋទួរគី។
នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ទួរគីរបស់នាយករដ្ឋមន្ត្រី វៀតណាម ហើយក៏ជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងរវាងប្រទេសទាំង ពីរចាប់តាំងពីឆ្នាំ ២០១៨ មក។ តាមការរំពឹងទុកក្នុងកម្មវិធីដំណើរទស្សនកិច្ចជាផ្លូវការ នៅទួរគី លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នឹងមានកិច្ចពិភាក្សាការងារ និង ជំនួបសន្ទនាជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan អនុប្រធានា ធិបតីទួរគីលោក Cevdet Yilmaz ប្រធានរដ្ឋសភាទួរគី លោក Numan Kurtulmus; ទទួលជួបរដ្ឋមន្ត្រី ថ្នាក់ដឹកនាំមួយចំនួននៃសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចធំៗនៃ ទួរគី; ចូលរួមវេទិកាធុរកិច្ចវៀតណាម - ទួរគី ហើយទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច វប្បធម៌ និងប្រវត្តិសាស្ត្រមួយចំនួនរបស់ទួរគីផងដែរ។
ក្រោយរយៈពេល ៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៧ មិថុនា ១៩៧៨ - ថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៣) ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងវៀតណាម និងទួរគីបានអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើវិស័យជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ជាដើម។ ប្រទេសទាំងពីរចែក រំលែកលក្ខណៈស្រដៀងគ្នាជាច្រើនខាងប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិវឌ្ឍប្រទេស ជាតិ។ ទួរគីចាត់ទុកវៀតណាមជាដៃគូសំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) ខណៈដែលទួរគីជាដៃគូពាណិជ្ជកម្មជួរមុខរបស់វៀតណាមនៅ មជ្ឈិមបូព៌ា។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបានជិត ២ ពាន់លាន ដុល្លារអាមេរិក។ គិតត្រឹមខែតុលាឆ្នាំនេះ ទួរគីមានគម្រោងវិនិយោគដែលមានសុពល ភាពចំនួន ៣៦ នៅវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបជិត ១ ពាន់លានដុល្លារ អាមេរិក ជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងចំណោមប្រទេស និងតំបន់ដែនដីទាំង ១៤៣ ដែលមានគម្រោងវិនិយោគនៅវៀតណាម៕