ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបរដ្ឋមន្រ្តីក្រសួងវិនិយោគនិងសហប្រតិបតិ្តការអន្តរជាតិអេហ្ស៊ប


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបលោកស្រី Sahar Nasr
រដ្ឋមន្រ្តីក្រសួងវិនិយោគនិងសហប្រតិបតិ្តការអន្តរជាតិអេហ្ស៊ីប

រសៀលថ្ងៃទី២២ ​ខែសីហា ឆ្នាំ​២០១៧ នៅរដ្ឋធានីហាណូយ​ នាយករដ្ឋមន្រ្តីវៀត​ណាម លោក Nguyen Xuan Phuc បាន​ទទួល​ជួបលោកស្រី Sahar Nasr រដ្ឋមន្រ្តីក្រសួងវិនិយោគ ​និងសហប្រតិបតិ្តការ​អន្តរជាតិអេហ្ស៊ីប និង​លោក​ Mohab Mamish ប្រធានស្ថាប័នគ្រប់គ្រងប្រឡាយ ​Suez និងមណ្ឌលសេដ្ឋ​កិច្ច​ប្រឡាយ Suez ដែលកំពុង​មកបំពេញ​ទស្សន​កិច្ច​ការងារ​នៅវៀតណាម។ នៅទីនេះ នាយករដ្ឋមន្ត្រីលោ​ក Nguyen Xuan Phuc ឲ្យដឹ​ងថា វៀតណាមត្រៀមខ្លួន​ជាស្រេចនាំចេញ​មុខទំនិញ​នានា​ទៅក្នុង​ប្រព័ន្ធ​ផ្សារ​ទំនើប​របស់​អេហ្ស៊ីប ហើយ​នាំចូល​ទំនិញ​​របស់អេហ្ស៊ីប​ទៅក្នុង​វៀត​ណាម​។
 
រីឯខ្លួនវិញ រដ្ឋមន្រ្តីលោក​ស្រី Sahar Nasr អះអាងថា ​អេហ្ស៊ីបស្វាគមន៍​ការដែលវៀត​ណាម ចែករំលែក​និងសហប្រតិបតិ្ត​ការជាមួយសហគ្រាស​អេហ្ស៊ីប ក្នុងវិស័យដម្លើងនាវានិង​កំពង់ផែ។ ក្នុង​ពេលនោះ ប្រធាន​ស្ថាប័ន​គ្រប់គ្រងប្រ​ឡាយ Suez និងមណ្ឌលសេដ្ឋកិច្ច​ពិសេសប្រឡាយ Suez លោក​ Mohab Mamish ឲ្យដឹងថា អេ​ហ្ស៊ីប​មានបំណង​ឲ្យសហគ្រាស​វៀតណាម ស្វែងយល់​ឱកាសវិនិយោគ​ទៅក្នុង​មណ្ឌល​សេដ្ឋកិច្ច​ពិសេស​នៅ​អេហ្ស៊ីប​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 


top