រដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Denis Ronaldo Moncada Colindre
នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ រដ្ឋអំណាចខេត្ត Kanagawa របស់ជប៉ុននិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុន បានរួមសហការរៀបចំវេទិកាធុរកិច្ចវៀតណាមនៅទីក្រុង Yokohama។
ពាណិជ្ជករនិងវិនិយោគិនជប៉ុនរាប់រយនាក់ រួមជាមួយតំណាងមកពីខេត្តចំនួន ៤របស់ វៀតណាមបានចូលរួមព្រឹត្តិការណ៍នេះ។ ថ្លែងមតិក្នុងឱកាសបើកវេទិកានេះលោក Yuji Kuroiwa អភិបាលខេត្ត Kanagawa បានមានប្រសាសន៍ថា សហគ្រាសធុនតូចនិងមធ្យមជាច្រើននៅក្នុងខេត្តនេះ មានបំណងចង់វិនិយោគនៅ វៀតណាមហើយបានបញ្ជាក់ថា ខេត្ត Kanagawa ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុកធ្វើការវិនិយោគផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Vu Hong Nam បានអះអាងថា ទំនាក់ទំនងវៀតណាម - ជប៉ុន កំពុងស្ថិតក្នុង “ដំណាក់កាលល្អបំផុតក្នុងប្រវត្តិសាស្ត្រ”។ ហេតុដូច្នេះ នេះគឺជាពេលវេលាសមស្របបំផុតសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការរបស់ខ្លួនដែលរួមចំណែក ជួយសហគ្រាសនៃប្រទេសទាំងពីរអោយមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែទៀត។
នៅក្នុងវេទិកានេះ តំណាងនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន ខេត្ត Thai Binh, Ha Nam, Hung Yen និង Vinh Long បានណែនាំអំពីសក្តានុពលនិងការតំរង់ទិសអភិវឌ្ឍន៍ រួមជាមួយគោលនយោបាយអនុគ្រោះដើម្បីទាក់ទាញការវិនិយោគបរទេសនៃតំបន់នីមួយៗផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម