ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ស្នើអោយសម្ព័ន្ធក្រុមហ៊ុន Sembcorp របស់សឹង្ហបុរីបើកពង្រីកសកម្មភាពវិនិយោគនៅវៀតណាម

នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី ៣៣ នៅសឹង្ហបុរី នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបលោក Neil McGregor ប្រធាននិងជានាយកប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម Sembcorp ដែលជាសហគ្រាសមួយក្នុងចំ​ណោម​សហគ្រាស​នាំ​មុខគេក្នុងការវិនិយោគចូលមកវៀតណាម ដោយបណ្ដាក់ទុនចូលក្នុងមណ្ឌលឧស្សាហកម្ម​វៀត​ណាម​-សឹង្ហបុរី (VSIP) ​ចំនួន៩កន្លែង បង្កើតការងារធ្វើសម្រាប់មនុស្សប្រមាណ២សែននាក់។

 នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបលោក Neil McGregor
ប្រធាននិងជានាយក ប្រតិបតិ្តនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម Sembcorp (រូបថត៖ VGP)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសម្ដែងនូវគោលបំណងថា Sembcorp នឹងជំរុញដំណើរការនៃគម្រោង VSIP នៅតំបន់ប៉ែកខាងលិច ភូមិភាគខាងត្បូងនិងតំបន់ Tay Nguyen របស់វៀតណាម។ លោកនាយករដ្ឋមន្រ្តីក៏ស្នើអោយសម្ព័ន្ធក្រុមហ៊ុននេះជំរុញដំណើរការនៃគម្រោងវិនិយោគចូល ក្នុងវិស័យថាមពលស្អាតនៅវៀតណាម ក្នុងនោះមានថាមពលខ្យល់និងថាមពលព្រះអាទិត្យ ដោយសារតែនេះជាឧត្តមភាពនិងសក្ដានុភាព​របស់វៀតណាម។

ដោយយល់ព្រមជាមួយសំណើររបស់លោកនាយករដ្ឋមន្រ្តីស្ដីពីការបើកពង្រីកសកម្មភាពនៅវៀតណាម លោក Niel McGregor បានអោយដឹងថា សម្ព័ន្ធក្រុមហ៊ុនកំពុងត្រួតពិនិត្យលើទីកន្លែងថ្មីមួយចំនួននៅវៀតណាម ដើម្បី​កសាងមណ្ឌល VSIP បន្ថែមទៀត ព្រមទាំងកំពុងពន្លឿនការវិនិយោគនៅវៀតណាមក្នុងវិស័យថាមពល​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top