នាព្រឹកថ្ងៃទី ២១ ខែមីនា ក្នុងដំណើរទស្សនកិច្ចការងារនៅភាគខាងត្បូង នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបើក សម្ពោធមណ្ឌលឧស្សាហកម្មកំពុងផែ Phuong Dong ស្ថិតនៅឃុំ Phuoc Dong ស្រុក Can Duoc ខេត្ត Long An ដោយ ក្រុមហ៊ុន IMG Phuoc Dong ជាម្ចាស់វិនិយោគ។
|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ vov.vn)
|
ថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសម្តែងនូវការចាប់អារម្មណ៍ ចំពោះការដែលថ្នាក់ដឹកនាំខេត្ត Long An មានភាពស្វាហាប់និងច្នៃប្រឌិតក្នុងការធ្វើសង្គមបូនិយកម្ម លើការវិនិយោគនិងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យ៉ាងណាមិញ ការកសាងមណ្ឌលឧស្សាហកម្ម និងចង្កោមឧស្សាហកម្មនៅក្នុងតំបន់គឺជាជំហានលោតផ្លោះរបស់ Long An សម្រាប់ទាក់ទាញលំហូរមូលធនវិនិយោគ។ ជាមួយនឹងព្រឹត្តិការណ៍បើកសម្ពោធមណ្ឌលឿស្សាហកម្មកំពង់ផែ Phuong Dong និងការប្រគល់វិញ្ញាបនប័ត្រវិនិយោគជាច្រើននោះ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថានេះ នឹងលើកទឹកចិត្តបន្ថែមទៀតសម្រាប់កំណើននិងការអភិវឌ្ឍន៍របស់ខេត្ត Long An ផងដែរ។
មុននោះ នាព្រឹកថ្ងៃទី ២១ ខែមីនា លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញ ធ្វើទស្សនកិច្ចនៅមណ្ឌលឧស្សាហកម្ម មណ្ឌលសេវាកម្មឧស្សាហកម្ម Long An និងគម្រោងរោងចក្រ LNG Long An I&II ដែលមានទីតាំងស្ថិតនៅឃុំ Phuoc Vinh Dong ស្រុក Can Gio ព្រមទាំងពិនិត្យកំពង់ផែអន្តរជាតិ Long An ទៀតផង៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម