ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនមួយចំនួន នៅអាស៊ី-ប៉ាស៊ីហ្វិក

នាថ្ងៃទី៨ ខែវិច្ចិកា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយវិនិយោគិនមួយចំនួននៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមកពីជប៉ុន អាមេរិក នូវែលហ្សេឡង់ ហុងកុង (ចិន) សឹង្ហបុរីនិងថៃជាដើម។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយវិនិយោគិនមួយចំនួន នៅអាស៊ី-ប៉ាស៊ីហ្វិក 


បណ្ដាវិនិយោគិនសុទ្ធតែវាយតំលៃខ្ពស់ចំពោះស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់វៀតណាម ព្រមទាំងអះអាងថា នឹងបន្តវិនិយោគទៅក្នុងវៀត ណាមនាពេលខាងមុខ។

ក្រុមវិនិយោគិនពោលខាងលើក៏បានលើកឡើងសំណើរមួយចំនួនចំពោះដំណើរការអភិវឌ្ឍន៍របស់វៀតណាមដូច​ជាការអភិវឌ្ឍន៍ថាមពលស្អាត។ ក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម ៤.០នោះ វៀតណាមក៏ចាំបាច់ត្រូវផ្ដោត សំខាន់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលនិងផ្លាស់ប្ដូរថ្មីច្នៃប្រឌិតផងដែរ។

ទទួលយករាល់មតិរបស់វិនិយោគិន នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា នឹងបន្តកសាងរដ្ឋាភិបាលស្អាតស្អម ស្ថាបនាអភិវឌ្ឍន៍ បម្រើប្រជាជននិងសហគ្រាស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top