ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ទំព័រថ្មីក្នុងកិច្ចសហប្រតិបត្តិការវៀតណាម - ឡាវ


 ទិដ្ឋភាពនៃជំនួបពិភាក្សា
 

នៅ​រសៀលថ្ងៃទី ១ ខែតុលា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះនាយករដ្ឋ មន្រ្តីឡាវនិងលោកជំទាវ ត្រូវ​បាន​ធ្វើឡើងយ៉ាងឱឡារិកនៅវិមានប្រធានរដ្ឋ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សា លោក​នាយក​រដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ដំណើរទស្សន​កិច្ច​នៅវៀត​ណាម លើក​នេះ​របស់​នាយក​រដ្ឋ​មន្ត្រីឡាវ លោក Thongloun Sisoulith គឺជាកម្លាំងចលករថ្មីមួយ ដែលនាំម​ក​នូវ​កិច្ច​សហប្រតិ​បត្តិការ​ពិសេស​និង​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងវៀត ណាម និងឡាវ ដោយបើចេញទំព័រថ្មី និងបន្តអភិវឌ្ឍ​ឱ្យកាន់តែទូលំទូលាយនិងរឹងមាំនាពេលអនាគត។
 
លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  “យើងបានបញ្ជាក់ឡើងវិញពីសារៈសំខាន់ នូវទំនាក់ទំនង​ សាមគ្គីភាពពិសេស រវាងវៀតណាមនិងឡាវ ដែលបានកសាងនិង​ពូន​ជ្រុំដោយ​ថ្នាក់ដឹក​នាំនិង​ប្រជាជន​នៃប្រទេសទាំងពីរ ដែលជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជាតិយើងទាំងពីរ។ វៀតណាម​អបអ​រសា​ទរចំពោះសមិទ្ធិ ផលសេដ្ឋកិច្ច-សង្គមដ៏ធំធេងនិង​ទូលំទូលាយ​ដែល​ប្រទេស​ឡាវ​ទទួល​បាននា​ពេលក​ន្លង​មក​ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្សប្រជាជនបដិវត្តឡាវនោះ ប្រជាជន​​ឡា​វនឹ​ងប​ន្តទទួលបានជោគជ័យជាច្រើនថែមទៀត។ យើងខ្ញុំមានសេចក្តីសោមនស្សរីក​រាយចំពោះការ​អភិវឌ្ឍយ៉ាង​ខ្លាំងក្លា​នៃទំនាក់​ទំនង​ទ្វេភាគី​ហើយបាន​ឯកភាព​ជំរុញ​កិច្ចស​ហប្រតិ​បត្តិការ​ឱ្យកាន់​តែរឹង​មាំ លើគ្រប់វិស័យ​រួមទាំង​ការផ្លាស់​ប្តូរគណៈ​ប្រតិភូ​បន្តទំនាក់​ទំនង​ជាន់​ខ្ពស់និង​ក្រសួង​គ្រប់ជាន់​ថ្នាក់​ បណ្តាសាខានិងមូលដ្ឋាន តាមរយៈបណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាលនិងរដ្ឋសភា ក្នុងទិសដៅប្រកបដោយ​ប្រសិទ្ធ​ភាព ជាពិសេសសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ គាំទ្រគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមផងដែរ”។
 
លោកនាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc មានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចនេះ ភាគីទាំង​ពីរ​បាន​ចុះ​​ហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៩ លើវិស័យសំខាន់ៗជាច្រើន ដូចជាថាមពលហិរញ្ញវត្ថុ ការដឹក​ជញ្ជូន ការអប់រំនិងវិស័យសំខាន់ៗដទៃទៀត។ លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងបន្តទៀតថា៖  “ភាគីទាំង​ពីរបាន​ឯកភាព អនុវត្តវិធានការនានា​ដើម្បីធានាប្រសិទ្ធភាព​នៃវឌ្ឍនភាព​និងគុណភាព​នៃ​គម្រោង​​វិនិយោគ​របស់វៀតណាមនៅប្រទេសឡាវ ក្នុងស្មារតីនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។ ភាគី​ទាំង​ពីរមាន​គោលនយោបាយគាំទ្រជាក់ស្តែងសម្រាប់អាជីវកម្ម។ ពោលគឺ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលឡាវបាន​ជួប​ប្រា ស្រ័យជាមួយសហគមន៍ពាណិជ្ជកម្មវៀតណាមនៅឡាវ។ ម្យ៉ាងវិញទៀត ភាគី​ទាំង​ពីរ​បាន​បន្ត​កិច្ច​សហ​ប្រតិ​បត្តិការដើម្បីចែករំលែកបទពិសោធន៍ក្នុងការរៀបចំរចនាសម្ព័ន្ធ ធនាគារពាណិជ្ជកម្ម ការ​អភិវឌ្ឍ​បទ​ប្បញ្ញត្តិ​ស្តីពី​ការគ្រប់គ្រងប្តូរប្រាក់បរទេស ការបណ្តុះបណ្តាលបុគ្គលិកធនាគារជាដើម។ យើង​ខ្ញុំក៏បាន​ពិភាក្សាយ៉ាង​យកចិត្តទុកដាក់ នូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអប់រំនិងបណ្តុះបណ្តាល ការអភិវឌ្ឍន៍​ធនធានមនុស្ស នាំមកនូវខ្លឹមសារពាក់ព័ន្ធ ការងារប្រវត្តិសាស្ត្រលើទំនាក់​ទំនង​ពិសេសរ​វាងវៀត​ណាម​និង​ឡាវ ចូលបង្រៀននៅសាលានៃប្រទេសទាំងពី”រ
 
ភាគីទាំង​ពីរ​ក៏បាន​ឯកភាព​គ្នាធ្វើការយ៉ាង​ជិតស្និទ្ធដោយ​ឈរលើគោល​ជំហររួមរបស់អាស៊ាននិងធា​នានូវសន្តិភាព ស្ថិរភាព ​សន្តិសុខ សុវត្ថិភាពនិងសេរីភាព​ក្នុងការ​ធ្វើនាវាចរណ៍​និង​អាកាស​ចរណ៍​នៅសមុទ្រ​ខាង​កើត​ ដោះស្រាយជំលោះដោយសន្តិវិធី អនុវត្តតាមច្បាប់អន្តរ​ជាតិនិង​ច្បាប់​ស្តីពីអនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ​១៩៨២ ក៏ដូចជា អនុវត្តយ៉ាងពេញលេញនិងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ DOC និងឈានដល់ក្រមប្រតិបត្តិ ​COC​ ដែលមានប្រសិទ្ធិភាព និងស្រប​ច្បាប់។
 
នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានមានប្រសាសន៍ថា ភាគីទាំង​ពីរ​បាន​ឯកភាព​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​ទ្វេភាគីបន្តកើនឡើង ១០-១៥% ក្នុងមួយឆ្នាំ។ ភាគីទាំងពីរបានឯកភាពគ្នាតភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនា​សម្ព័នទាំងពីរដូចជាផ្លូវចរាចរ ណ៍នៅតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា - ខាងលិច និងរៀប​ចំការ​ប្រជុំពិនិ​ត្យ​ឡើងវិញស្តីពីការត្រួតពិនិត្យតាមច្រកចេញចូលតែមួយ ដើម្បីយកលំនាំធ្វើច្រកព្រំដែនផ្សេងទៀត។ ភាគីទាំង​ពីរ​ក៏បានឯកភាពគ្នា គាំទ្រគ្នានៅវេទិកាតំបន់និងអន្តរជាតិ ជាពិសេសនៅឆ្នាំដែល វៀតណាម​កាន់​ដំណែង​ជាប្រធានអាស៊ាន ២០២០ និងជាសមា ជិកមិនអចិន្រ្តៃយ៍​នៃក្រុ​ម​ប្រឹក្សាសន្តិ​សុខ​អង្គការ​សហប្រជា​ជាតិ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 


top