លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ជប៉ុនគាំទ្រ “ចក្ខុវិស័យរបស់អាស៊ាន ស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។
|
នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc និងភរិយា រួមជាមួយនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide និងភរិយា ក្នុងពិធីលាគ្នា (រូបថត៖ TTXVN) |
នាថ្ងៃទី ២១ ខែតុលា ស្ថានីយ៍ទូរទស្ស ន៍ NHK បានដកស្រង់ប្រសាសន៍របស់ លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ថា ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាមនិងឥណ្ឌូនេស៊ី លោកបានឯកភាពជាមួយ ថ្នាក់ដឹក នាំវៀតណាមនិងឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការដើម្បី កសាងអនាគតមួយប្រកប ដោយសន្តិភាពនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក។
លោកនាយករដ្ឋមន្រ្តី Suga បានសង្កត់ធ្ងន់ថា ជប៉ុននិងអាស៊ានអាចជួយគ្នាទៅវិញទៅមកនិងពង្រឹងទំនាក់ទំនងគ្នាទៅវិញទៅមក ពីព្រោះភាគីទាំងពីរមានគោលដៅតែមួយក្នុងការដាក់ចេញនូវគោលការណ៍គ្រឹះ ដូចជា យកច្បាប់ជាចម្បង បើកចំហនិងតម្លាភាពនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។
លើសពីនេះទៅទៀត លោកនាយករដ្ឋមន្រ្តី Suga បានបញ្ជាក់ថា ជប៉ុនគាំទ្រ “ចក្ខុវិស័យរបស់អាស៊ានស្តីពី មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក”។ លោកក៏បានបញ្ជាក់ផងដែរថា សន្តិភាពនិងវិបុលភាពនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក នឹងទទួលបានលុះត្រាតែគោលការណ៍នៃសេរីភាព បើកចំហនិងការយកច្បាប់ជាចម្បងបាន“ចាក់ឫស” នៅក្នុងតំបន់នេះ៕
តាម VOV5 -វិទ្យុសម្លេងវៀតណាម