នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ TTXVN)
នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអំពាវនាវអោយមានការខិតខំរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនៅក្នុងតំបន់ បន្ទាប់ពីកើតមានឡើងការផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ នៅក្នុងប្រទេសថៃ កាលពីសប្តាហ៍មុន។
អញ្ជើញថ្លែងមតិនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជាង ១.៤០០ នាក់ នៅបណ្ឌិត សភាសន្តិសុខកម្ពុជានៃខេត្តកណ្តាលភាគខាងត្បូង នាយករដ្ឋមន្រ្តី សម្តេច ហ៊ុនសែនបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនអនុញ្ញាតអោយក្រុមភេរវករណាមួយ ឆ្លៀត យកទឹកដីរបស់ខ្លួនជាជម្រក រួមទាំងការលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀនឬការ ជួញដូរអាវុធឡើយ។ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានស្នើអោយអាជ្ញាធរកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយបុគ្គលនិងអង្គការក្នុងតំបន់ និងអង្គ ការពាក់ព័ន្ធទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ធានាសន្តិភាពនិងសន្តិសុខនៅក្នុងប្រទេសផង ដែរ។
សេចក្តីថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកជាច្រើនលើក បានកើតឡើងនៅទីតាំងផ្សេងៗ ក្នុងទីក្រុងបាងកក (នៃប្រទេសថៃ) នាថ្ងៃទី ២ ខែសីហា ចំទៅនឹងពេលវេលាប្រារព្ធកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥២ (AMM -៥២) និងកិច្ចប្រជុំពាក់ព័ន្ធ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម