វៀតណាម - យុគសម័យថ្មី

នាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង៖ ប្តេជ្ញាចិត្តបង្កើនល្បឿនទម្លុះទម្លាយក្នុងត្រីមាសទី ៤

នាព្រឹកថ្ងៃទី ៣ ខែតុលា នៅទីក្រុងហាណូយ អញ្ជើញជាអធិបតីនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ ២០២៦ និងសន្និសីទរដ្ឋាភិបាលតាមអ៊ីនធឺណិតជាមួយក្រសួង វិស័យ រួមទាំងខេត្ត ក្រុងទាំង ៣៤ លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានចង្អុលបង្ហាញថា សម្ពាធសម្រាប់ត្រីមាសទី ៤ គឺខ្លាំងណាស់ ដែលតម្រូវបង្កើនល្បឿនទម្លុះទម្លាយ ក្នុងដំណាក់កាល ប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។ នេះជាពេលវេលាដ៏សំខាន់សម្រាប់ការសម្រេចគោលដៅនៃឆ្នាំទាំងមូល ក៏ដូចជាពេញមួយអាណត្តិ។

នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង អញ្ជើញថ្លែង នៅក្នុងសម័យប្រជុំ (រូបថត៖ VNA)

សេដ្ឋកិច្ចក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៦ បានកត់ត្រាអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបង្កើតជាមូលដ្ឋានសំខាន់មួយដើម្បីឆ្ពោះទៅរកកំណើនពីរខ្ទង់។ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុលោក ង៉ូ វ៉ាន់ ទួន បានសង្កត់ធ្ងន់លើចំណុចនេះនៅក្នុងសន្និសីទ។ តួលេខគួរឱ្យចាប់អារម្មណ៍ ដែលបំបែកកំណត់ត្រានៃកំណើន និងការទាក់ទាញការវិនិយោគ រួមមាន៖ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីនៃឆ្នាំ ២០២៦ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបាន ៩,៩៥% ដែលនាំឱ្យកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល ៩ ខែដំបូងដល់ ៩,១%។ នៅក្នុងសន្និសីទនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក វ៉ូ ដាយ ថាំង បានគូសបញ្ជាក់ ពីលទ្ធផលកំណើនវិជ្ជមាន ដោយត្រីមាសទីបីសម្រេចបានជាង ១០% ដើមទុនវិនិយោគសរុបសម្រាប់ការអភិវឌ្ឍកើនឡើងយ៉ាងខ្លាំង ជាពិសេសវឌ្ឍនភាពបើកចំណាយដើមទុនលើគម្រោងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដែលបង្កើតសក្តានុពលដ៏ធំសម្រាប់ការអភិវឌ្ឍទីក្រុងហាណូយ។

ប្រតិភូចូលរួមសម័យប្រជុំ (រូបថត៖ VNA)

លោក វ៉ូ ដាយ ថាំង បានឲ្យដឹងថា៖ "គម្រោងធំៗជាច្រើនរបស់ទីក្រុងហាណូយបានផ្លាស់ប្តូរទៅក្នុងដំណាក់កាលអនុវត្តយ៉ាងខ្លាំងក្លា រួមទាំងផ្លូវស្សែក្រវ៉ាត ស្ពានឆ្លងកាត់ទន្លេក្រហម និងសរសៃឈាមចរាចរណ៍សំខាន់ៗ ហើយជាពិសេសទីក្រុងបានចាប់ផ្តើមសាងសង់លើផ្លូវរថភ្លើងទីក្រុងចំនួន ៥ ខ្សែ ។ បរិមាណនៃការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបង្កើតតម្រូវការបន្ថែមសម្រាប់ការ សាងសង់ សម្ភារៈ គ្រឿងចក្រ ការដឹកជញ្ជូន និងសេវាកម្មពាក់ព័ន្ធ។ ទីក្រុងហាណូយកំពុងផ្តោតលើ ការបោសសម្អាតដីធ្លី ការធ្វើឱ្យនីតិវិធីរដ្ឋបាលមានភាពសាមញ្ញ ការស្រាវជ្រាវប្រភពសម្ភារៈថ្មី និងការរៀបចំការសាងសង់ ដោយផ្តល់អាទិភាពដល់គម្រោងដែលអាចបង្កើតបរិមាណដ៏សំខាន់នៅក្នុង
ត្រីមាស ទី ៤"។

ទីក្រុងហូជីមិញបច្ចុប្បន្នកំពុងរក្សាកំណើនវិជ្ជមាន និងស៊ីសង្វាក់គ្នាលើគ្រប់វិស័យ។ ជាមួយនឹងគោលដៅកំណើនជាង ១៣.៥% នៅក្នុងត្រីមាសទី ៤ ទីក្រុងក៏មានគោលបំណងបើកចំណាយដើម ទុនវិនិយោគសាធារណៈ ១០០% ផងដែរ។

នៅក្នុងសុន្ទរកថាណែនាំ នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា៖ "នេះគឺជាដំណាក់កាលប៉ុន្មានខែចុងក្រោយនៃឆ្នាំដ៏សំខាន់មួយ ដែលទាមទារឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា អនុវត្តន៍វិធានការជាក់ស្តែង ដោយបង្កើនសក្តានុពល និងសន្ទុះសម្រាប់កំណើន។ ក្រសួង និងវិស័យនានា ត្រូវតែដោះស្រាយជាមួយនឹងដំណោះស្រាយជាក់ស្តែង ខ្លាំងក្លា និងអាចធ្វើទៅបាន ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានបន្ថែមទៀតនៅក្នុងត្រីមាសទី ៤ ឆ្នាំ២០២៦"។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង វិស័យ និងមូលដ្ឋាននានា ប្រកាន់ខ្ជាប់ខ្ជួននូវសេចក្តីសម្រេចចិត្ត និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការមជ្ឈិម និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដោយផ្តោតលើការធ្វើសុក្រិតច្បាប់ និងដោះស្រាយការលំបាកយ៉ាងឆាប់រហ័សសម្រាប់គម្រោងដែលនៅសេសសល់។ មជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេដូចជា ហាណូយ ទីក្រុងហូជីមិញ ហៃផុង ក្វាងនិញ និងដុងណៃ គួរតែដើរតួនាទីនាំមុខគេ និងខិតខំជំរុញកំណើនសេដ្ឋកិច្ចឲ្យកាន់តែខ្ពស់ ដើម្បីរួមចំណែកដល់សមិទ្ធផលរួមរបស់ប្រទេសជាតិ៕

top