នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Woo Won-shik (រូបថត៖ VOV)
នៅក្នុងជំនួបនេះ លោក Woo Won-shik បានអះអាងថា រដ្ឋសភាកូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដោយគាំទ្ររដ្ឋាភិ បាលនៃប្រទេសទាំងពីរអនុវត្តយ៉ាងមានប្រសិទ្ធភាព និងជាក់ស្តែងនូវកម្មវិធីសកម្មភាពដាក់ពង្រាយក្របខ័ណ្ឌទំនាក់ទំនងថ្មី និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខសេដ្ឋកិច្ច និងទំនាក់ទំនងធនធានមនុស្ស។
មេដឹកនាំទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ បន្តលើកកំពស់តួនាទីរបស់ស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ ក្នុងការ ជួយដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការបញ្ចប់គោលដៅនាំយកទំហំពាណិជ្ជកម្មដល់ ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធ និងអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី និងពហុភាគី; បន្តបើកទ្វារសម្រាប់ទំនិញនាំចេញដ៏រឹងមាំរបស់វៀតណាមទៅកាន់ទីផ្សារកូរ៉េខាងត្បូង រួមទាំងផលិតផលកសិកម្ម និងជលផល; ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្លាស់ប្តូរឌីជីថលនិងផ្លាស់ប្តូរបៃតង ហើយកូរ៉េខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យដូចជា semiconductors បញ្ញាសិប្បនិមិត្ត..ជាដើម។ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានស្នើរឲ្យរដ្ឋាភិបាលវៀត ណាមយកចិត្តទុកដាក់និង បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចកូរ៉េខាងត្បូងធ្វើអាជីវកម្មនៅវៀតណាម៕