ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ទៅត្រួត​ពិនិត្យ​ការងា​ត្រៀមខ្លួន​ប្រយុទ្ធជា​ស្រេច​នៅ​កង​ពល​៣១២​


កម្មាភិបាល យុទ្ធជនកងពល ៣១២ ស្វាគមន៍នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញទៅសាក​សួរសុខ​ទុក្ខ ​និង​ត្រួត​ពិនិត្យ​ការ​ងារ​ត្រៀម​ខ្លួន​ប្រយុទ្ធ​ជា​ស្រេច​នៅ​កងពលលេខ​៣១២ នៃបញ្ជាការដ្ឋាន​កងពល​ធំទី១​ដែល​មានទីតាំង​នៅ​ស្រុក Pho Yen ខេត្ត Thai Nguyen។​នេះជាកង​ពល​ធំចំណាន​មួយ​ក្នុង​ចំណោម​កង​ពល​ដំបូង​របស់​កងទ័ពប្រជា​ជន​វៀតណាម។
 
នៅក្នុង​ជំនួបនេះ លោក Nguyen Xuan Phuc បានគូសបញ្ជាក់​នូវប្រពៃណី ដ៏​អង់អាច​ក្លាហាន​ នាគ្រាសង្គ្រាមរបស់កងពល​៣១២ ជាពិសេសក្នុងយុទ្ធនាការ​ប្រវត្តិ​សាស្ត្រ Dien Bien Phu និងយុទ្ធនាការ​ហូជីមិញ។ នាយករដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​​កម្មាភិបាល យុទ្ធជនកងពល ៣១២ បន្តពង្រីក​ប្រពៃណី​ប្រវត្តិសាស្ត្រ និងបង្កើន​កម្លាំង​តស៊ូប្រយុទ្ធ។ ​ទន្ទឹម​ជាមួយ​គ្នានោះ​កងពល​ធំក៏ត្រូវ​រក្សាវិន័យ របស់​ក​ង​ទ័ព​​ពង្រី​កស្មារតី​សាមគ្គី ស្រុះចិត្តគំនិតជាមួយគ្នា​ ដើម្បី​ខិត​ខំប្រឹង​ប្រែង​ក្លាយ​ទៅ​ជា​អង្គ​ភាព​គំរូ ក្នុងកងទ័ពទាំងមូល។ នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​អញ្ជើញដាំ​ដើម​ឈើ​អនុស្សវរីយ៍ ​ក្នុង​បរិវេណ​របស់​បញ្ជាការដ្ឋាន​កង​ពល​ផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top