ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ទៅត្រួតពិនិត្យ​ការងារ​ជំនះផល​វិបាក​នៃឧបទ្ទវហេតុ​បរិស្ថាន​សមុទ្រ​

​នាយក​រដ្ឋមន្ត្រីកត់សម្គាល់ជាពិសេស​នូវមតិរបស់ប្រជាជន​ ​Thuan An អំពីការបង្កើនការគ្រប់គ្រ​ងរដ្ឋ ដើម្បី​កុំឲ្យកើត​មាន​ឡើងឧបទ្ទវ​ហេតុជាថ្មី​ម្តង​ទៀត​។


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ទិញត្រីរបស់អ្នកនេសាទ Quang Tri (រូបថតៈ Vu Dung/VOV)

នាថ្ងៃទី១៥ ខែ​ឧសភា ឆ្នាំ​២០១៨ នៅខេត្ត​ Quang Tri នាយករដ្ឋមន្ត្រីលោក​ Nguyen Xuan Phuc​ អញ្ជើញ​ទៅត្រួតពិនិត្យ​កិច្ចការជំ​នះ នូវផលវិបាកដោយឧប​ទ្ទវហេតុនិងស្ថិរភាពជីវភាព​រស់នៅ​ រួមទាំង ផលិ​តកម្ម​របស់​ប្រជាជន​ ដែលត្រូវរង​ផលប៉ះពាល់ ដោយឧបទ្ទវហេតុបរិស្ថា​នសមុទ្រកាលពីឆ្នាំ ​២០១៦ ក​ន្លងទៅ។

មុន​នោះ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc ​បានអញ្ជើញទៅសាកសួរសុខទុ​ក្ខ និងលើក​ទឹកចិត្ត​ប្រជាជន​តាមតំបន់​រង​ផលប៉ះពាល់ ដោយឧបទ្ទវហេតុបរិស្ថាន​សមុទ្រនៅទីរួមស្រុក T​huan An ស្រុក Ph​u Vang ខេត្ត​ Thua Thien Hue។ នៅទីនេះ នាយករដ្ឋ​មន្ត្រីបានវាយតម្លៃខ្ពស់ចំ​ពោះការ​ ដែល ខេត្ត Thua Thien​ Hue ស្រុក P​hu Vang និងទីរួមស្រុ​ក Thuan An ដែលបានអនុវត្តយ៉ា​ងល្អ ​ការបញ្ជាណែនាំរបស់រដ្ឋា​ភិបាល ចំពោះ​សំណង​សម្រាប់​មនុស្សដែល​រង​ផលប៉ះ​ពាល់។​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅកំពង់ផែ Cua Viet (រូបថតៈ Vu Dung/VOV)

នាយករដ្ឋមន្ត្រី​ក៏បានក្រើនរំលឹកខេត្ត T​hua Thien Hue ស្រុក Phu Va​ng ដែលបានជួយឧបត្ថម្ភប្រ​ជាជន​ Thuan An អនុវត្ត​ល្អរូបសណ្ឋានជនបទថ្មី និ​ងផ្លាស់ប្តូរអាជីព។​ នាយករដ្ឋមន្ត្រីក៏បានទទួលយ​ករាល់មតិ​របស់ប្រជាជន Thuan A​n ចំពោះការបង្កើនកា​រគ្រប់​គ្រងរដ្ឋ ដើម្បីកុំឲ្យកើតមានឡើ​ងឧបទ្ទហេតុ​បរិស្ថាន​ជាថ្មីម្តង​ទៀត​៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម


top