ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយបណ្តាខេត្តវាលសណ្តទន្លេ Cuu Long

នាសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតីជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តវាលសណ្តទន្លេ Cuu Long មួយចំនួនស្តីពីស្ថានភាពរអិលបាក់ដី។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅក្នុងជំនួបធ្វើការ (រូបថតៈ VGP)

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វាលសណ្តទន្លេ Cuu Long មានតួនាទីយុទ្ធសាស្ត្រសំខាន់ដោយមានចំនួនប្រជាជន២០លាននាក់កំពុងរស់នៅ ប៉ុន្តែក៏ជាកន្លែងត្រូវ​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរពីបម្រែបម្រួលអាកាសធាតុដែរ។ ក្នុងនោះ សភាពការរអិលបាកដីតាមត្រើយទន្លេ ឆ្នេរសមុទ្រ​កំពុងគំរាមកំហែងផ្ទាល់ទៅលើទីប្រជុំជន សំណង់ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់លើ​ការ​ផ្តោត​សំខាន់ទៅការដោះស្រាយស្ថានភាពបម្រែបម្រួលអាកាសធាតុនៅវាលសណ្តទន្លេ Cuu Long  សំដៅធានាសុវត្ថភាពការ រស់រានមានជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន។

នាយករដ្ឋមន្ត្រីបានសំណូលពរឲ្យក្រសួងទាំងអស់ ជាពិសេសគឺមូលដ្ឋាននានាក្នុងតំបន់ អនុវត្តដោយព្រមៗគ្នារាល់ដំណោះស្រាយសំដៅអនុវត្តសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top