ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន Samsung(កូរ៉េខាងត្បូង)


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Dongjin Koh អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Sam Sung របស់កូរ៉េខាងត្បូង

នារសៀលថ្ងៃទី២០ ខែមេសា ​ឆ្នាំ​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នា​យករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម​ លោក Nguye​n Xuan Phuc អញ្ជើញទទួលជួបជាមួយ​លោក Dongjin Koh ​អគ្គនាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុ​ន Sam Sung ​របស់កូរ៉េខាងត្បូង ដែលបំពុ​ង បំពេញទស្សនកិច្ចការងា​រនៅវៀតណាម។​

ក្នុង​ជំនួបនេះ នាយករដ្ឋមន្ត្រី លោក N​guyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល​វៀតណាមវាយតម្លៃ​ខ្ពស់ ចំពោះ ​ការដែល​សហគ្រិន​កូរ៉េខាងត្បូង ជាពិសេសគឺសម្ព័ន្ធក្រុមហ៊ុ​នក្នុងប៉ុន្មានឆ្នាំកន្លងទៅ​ នៅរក្សា​តួនាទី​ជាវិនិយោគិន​បរទេសធំ​បំផុត​នៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បានស្នើឲ្យ Sa​msung បន្តបើក​ទូលាយ​ការវិនិយោគ​នៅវៀត​​ណាម មិ​នត្រឹមតែលើវិស័យដំឡើងផ​លិតផលអេឡិច ត្រូ​និកប៉ុណ្ណោះទេ ថែម​ទាំង​ បើក​ទូលាយសមិត្ថភាពអភិវឌ្ឍ​ន៍បច្ចេកវិទ្យា បន្តការ​ស្រាវ​ជ្រាវ ​និងផ​លិតចេញនូវ ផលិតផល​បច្ចេក​វិទ្យាជំនាន់​ថ្មី សម​ស្រប់​នឹងទំ​នោអភិវឌ្ឍន៍ក៏ដូចជាត​ម្រូវការនៃ បដិវត្តន៍ឧស្សាហកម្មព័​ត៌មាន​៤.០។
 
រីឯខ្លួនវិញ អគ្គនា​យកសម្ព័ន្ធក្រុមហ៊ុន Sa​msung លោក Dongjin​ Koh បាន ថ្លែងអំណរគុណចំពោះ​នាយក​រដ្ឋមន្ត្រី​លោក​ Nguyen Xuan Phuc និងស្ថាប័នពាក់ ​ព័ន្ធនានារបស់វៀ​តណា​ម ដែលបង្កលក្ខណៈ​ងាយស្រួល​សម្រាប់​សម្ព័ន្ធ​ក្រុមហ៊ុន​អនុវត្ត​រាល់​សកម្មភាព​វិនិយោគផ​លិតក​ម្មធ្វើអាជីវកម្មនៅវៀត​ណាម៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top