នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Kien Thuy នៃទីក្រុង Hai Phong មុនសម័យប្រជុំរដ្ឋសភាលើកទី ៧។
នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានឱ្យដឹងថា ស្រុក Kien Thuy គឺជាតំបន់ដីដ៏ពិសិដ្ឋនិងមានអ្នកមានទេពកោសល្យជាច្រើន ដែលមិនត្រឹមតែសម្រាប់ទីក្រុង Hai Phong ប៉ុណ្ណោះទេថែមទាំងទូទាំងប្រទេសដោយមានប្រ ពៃណីកសាងនិងថែរក្សាប្រទេសជាតិ។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានផ្លាស់ប្តូរយោបល់ជាមួយអ្នកបោះឆ្នោតអំពីយន្តការនិងគោលនយោបាយដើម្បីគាំទ្រដល់ សហគ្រិនភាពនិងកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ជាពិសេស ជាការចាប់ផ្តើមអាជីវកម្ម មានការច្នៃប្រឌិត ក្នុងយុវជននិងតាមសាលារៀននានាផងដែរ ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម