ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល

នារសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំរបស់អធិការ កិច្ចរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល (រូបថតៈ TTXVN)

លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា អធិការកិច្ចរដ្ឋាភិបាលគប្បីក្លាយទៅជាស្ថាប័នសំខាន់ជាកម្លាំងស្នូលក្នុង​ការងារទទួលប្រជាជន ដោះស្រាយពាក្យបណ្តឹងតវ៉ា ព្រមទាំងសុំឲ្យប្រព័ន្ធអធិការកិច្ចសកម្មនិងម្ចាស់ការ​ថែម​ទៀតក្នុងការដោះស្រាយពាក្យបណ្តឹងបរិហារ។ ស្តីពីកិច្ចការអធិការកិច្ច លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ត្រូវធានាលក្ខណៈតម្លាភាព បរានុម័តនិងអនុវត្តត្រឹមត្រូវបទបញ្ញត្តិផ្ទៃក្នុងរបស់ផ្នែក ត្រឹមត្រូវតាមច្បាប់និងបង្កើតការស្រុះចិត្តគំនិតក្នុងប្រជាជន។ ស្តីពីការងារបង្ការប្រឆាំងអំពើពុករលួយ លោកនាយករដ្ឋមន្ត្រីបានក្រើនរំលឹកអំពីវិស័យងាយកើតមានឡើងអំពើពុករលួយ ដូចជាការសាងសង់មូលដ្ឋាន ដីធ្លី និងការងារកម្មាភិបាលជាដើម។ ក្នុងប៉ុន្មានខែបំណាច់ឆ្នាំ២០១៧ នេះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យផ្នែកអធិការកិច្ច​ប្រមូលផ្តុំចំណាត់ការដាច់ស្រេចនូវ ផែនការដែលបានដាក់ចេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top