ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ឹង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីឡាវលោក សុនសៃ ស៊ីផាន់ដូន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមលោក សុនសៃ ស៊ីផាន់ដូន និងបានអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី បី ចាប់ពីថ្ងៃទី ៧-៩ ខែមិថុនា ឆ្នាំ ២០២៦។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន អញ្ជើញត្រួតពលកងកិតិ្តយស។ (រូបថត៖ ឌឿងយ៉ាង/TTXVN)

 

នៅវេលាម៉ោង ៥ រសៀលថ្ងៃទី ៧ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះលោកនាយករដ្ឋមន្ត្រីឡាវ សុនសៃ ស៊ីផាន់ដូន។

អមដំណើរដោយសំឡេងតន្ត្រីយោធាអបអរសាទរ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញទៅកាន់ទ្វាររថយន្ត ដើម្បីទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី សុនសៃ ស៊ីផាន់ដូន។

បន្ទាប់ពីទទួលបាច់ផ្កាស្រស់ៗ ពីកុមារហាណូយ នាយករដ្ឋមន្ត្រីទាំងពីររូបបានដើរលើកំរាលព្រំក្រហមទៅកាន់វេទិកាកិត្តិយស។ នៅក្រោមទង់ជាតិនៃប្រទេសទាំងពីរ ភ្លេងជាតិនៃប្រទេសឡាវ និងវៀតណាមត្រូវបានបន្លឺឡើងយ៉ាងឱឡារិក ហើយនាយករដ្ឋមន្ត្រីទាំងពីររូបនិងភ្ញៀវកិត្តិយសបានធ្វើពិធីគោរពទង់ជាតិ។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញលោកនាយករដ្ឋមន្ត្រី សុន សាយ ស៊ីផាន់ ដូន ពិនិត្យកងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។

បន្ទាប់ពីពិធីទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រី សុន សាយ ស៊ីផាន់ដូន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសទាំងពីរដំណើរការជំនួបពិភាក្សា សំដៅវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកន្លងមក និងស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត៕

ទំនាក់ទំនងវៀតណាម-ឡាវ កំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ អាចទុកចិត្តបាន និងមានទំនាក់ទំនងជិតស្និទ្ធពិសេស។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ បានឃើញមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ បច្ចុប្បន្នវៀតណាមមានគម្រោងវិនិយោគចំនួន ២៧៦ នៅក្នុងប្រទេសឡាវ ដែលមានដើមទុនចុះបញ្ជីសរុបប្រមាណ ៦,២១ ពាន់លានដុល្លារអាមេរិក ដែលជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមប្រទេសដែលវិនិយោគនៅក្នុងប្រទេសឡាវ។ ចំណូលពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៥ ត្រូវបានរំពឹងថា នឹងឈានដល់ជិត ៣ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២,៧% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤។ ភាគីទាំងពីរកំពុងខិតខំបង្កើនចំណូលពាណិជ្ជកម្មដល់ ៥-១០ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ប្រទេសទាំងពីរបានបង្ហើយដំណើរការទូទាត់ដោយប្រើរូបិយប័ណ្ណរៀងៗខ្លួន និងបានបង្កើតការតភ្ជាប់ការទូទាត់លក់រាយទ្វេភាគីដោយប្រើលេខកូដ QR រវាងវៀតណាម និងឡាវ។

ភាគីទាំងពីរបានសហការគ្នាលើគម្រោងវប្បធម៌ជាច្រើនដែលមានសារៈសំខាន់ជានិមិត្តរូប ដូចជា៖ ឧទ្យានមិត្តភាពឡាវ-វៀតណាម នៅទីក្រុងវៀងចន្ទន៍ ការទទួលស្គាល់ផ្លូវហូជីមិញ នៅប្រទេសឡាវ ជាទីតាំងប្រវត្តិសាស្ត្រជាតិ និងកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សតំបន់បេតិកភណ្ឌឆ្លងដែនផុងញ៉ា-កែបាង និង ហិន ណាមណូ…៕


top