ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារ និងចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគត (FII) លើកទី៨ នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី៣០ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មីញ ជីញបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។
នាយករដ្ឋមន្ត្រីលោក ហ្វាម មីញ ជីញ អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif (រូបថត៖ Duong Giang/TTXVN)
នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ
ជីញបានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបត្តិការជាមួយប៉ាគីស្ថាន ហើយមានបំណងចង់នាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ
និងជាក់ស្តែងថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន
និងប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការរៀបចំវេទិកាធុរកិច្ច
វិនិយោគ ទេសចរណ៍ ... ដើម្បីឲ្យភាគីទាំងពីរបង្កើនការយល់ដឹង
និងផ្តល់ព័ត៌មានអំពីគ្នាទៅវិញទៅមក
ដើម្បីបង្កើតមូលដ្ឋានសម្រាប់ទំនាក់ទំនងកាន់តែស៊ីជម្រៅនិងជាក់ស្តែង។
រីឯខ្លួនវិញ
នាយករដ្ឋមន្ត្រី លោក Shehbaz Sharif បានស្នើឲ្យភាគីទាំងពីរត្រូវកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការនាំយកទំហំពាណិជ្ជ
កម្មវៀតណាម-ប៉ាគីស្ថានឡើងដល់ ១០ ពាន់លានដុល្លារនាពេលខាងមុខ ដោយសម្តែងនូវគោលបំណងចង់ទទួលស្វាគមន៍
លោកនាយករដ្ឋមន្ត្រី ហ្វាម មីញជីញ មកបំពេញទស្សនកិច្ចនៅប៉ាគីស្ថាននាពេលឆាប់ៗ។
លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពជំរុញបន្ថែមទៀតនូវការផ្លាស់ប្តូរគណៈប្រតិភូ
ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនៃការផ្លាស់ប្តូរឌីជីថល
ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចវិលជុំ។
នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាអំពីវិធានការដើម្បីពង្រឹង
ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងប៉ាគីស្ថាននៅវេទិកាអន្តរជាតិ
និងពហុភាគី៕