ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញបោះឆ្នោតនៅការិយាល័យបោះឆ្នោតសង្កាត់ តី ហូ (ហាណូយ)

នាព្រឹកថ្ងៃទី ១៥ខែមិនានេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា លោកស្រី ឡេ ធីប៊ីច ត្រឹន បានអញ្ជើញអនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋ ដោយទៅបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជន គ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ នៅការិយាល័យបោះ ឆ្នោតលេខ ២១ ក្នុងអង្គភាពបោះឆ្នោតលេខ៧ សង្កាត់តីហូ ទីក្រុងហាណូយ។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា រួមជាមួយអ្នកបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តី ហូ ទីក្រុងហាណូយ (រូបថត៖ VNA)
 

នៅការិយាល័យបោះឆ្នោត លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការងាររៀបចំការបោះឆ្នោតរបស់សង្កាត់តីហូ ជាពិសេសនៅការិយាល័យបោះឆ្នោតលេខ ២១ ហើយបានស្នើឱ្យគណៈកម្មាធិការបោះឆ្នោតសង្កាត់តីហូ បង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់អ្នកបោះឆ្នោត ទាំង ១០០% អនុវត្តន៍សិទ្ធិ និងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួម។  

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងភរិយា កំពុងបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ២១ សង្កាត់តីហូ ទីក្រុងហាណូយ (រូបថត៖ VNA)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសង្កាត់ តៃហូ រៀបចំការបោះឆ្នោតដោយប្រជាធិបតេយ្យ សុវត្ថិភាព និងស្របច្បាប់; ជ្រើសរើសតំណាងដ៏សក្តិសមដោយឈ្លាសវៃ ដើម្បីតំណាងឱ្យឆន្ទៈ និងសេចក្តីប្រាថ្នារបស់ខ្លួន ក្នុងរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១; និងចូលរួមចំណែកក្នុងការកសាងប្រទេសជាតិដ៏រុងរឿង អារិយ្យធម៌ ហើយជីវភាពរស់នៅរបស់ប្រជាជនកាន់តែសប្បាយរីករាយ និងវិបុលភាពក្នុងយុគសម័យថ្មី៕


top