ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញទទួលជួបអគ្គនាយកក្រុមហ៊ុន Friboi

នាថ្ងៃទី ១៣ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោក Renato Costa អគ្គនាយកក្រុមហ៊ុន Friboi ចំណុះសម្ព័ន្ធក្រុមហ៊ុន JBS S.A Brazil គ្រុប។ JBS S.A. ប្រេស៊ីលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៣។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ អញ្ជើញទួលលោក Renato Costa ប្រធានក្រុមហ៊ុន Friboi ចំណុះក្រុមហ៊ុនផ្គត់ផ្គង់សាច់ប្រេស៊ីល JBS SA (រូបថត៖ Duong Giang/TTXVN)

 

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអះអាងនូវបំណងរួមជាមួយរដ្ឋាភិបាលប្រេស៊ីល ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី; ស្នើឲ្យ JBS S.A ពង្រីកកិច្ចសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាមលើវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំងដូចជា៖ ការចិញ្ចឹមសត្វ ការកែច្នៃសាច់ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការលើវិស័យដំណាំឧស្សាហកម្ម ការកែច្នៃកាហ្វេ។ល។ វៀតណាមក៏មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការរ៉ែជាមួយប្រេស៊ីល ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានរវាងធុរកិច្ចប្រេស៊ីលនិងអាស៊ីអាគ្នេយ៍ ក៏ដូចជាទីផ្សារដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផងដែរ។

ចំណែកលោក Renato Costa សង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ JBS S.A. នៅក្នុងសកម្មភាពអាជីវកម្ម និងការពង្រីកការវិនិយោគ; សន្យាបន្តជំរុញទំនាក់ទំនងរវាងអង្គភាពអាជីវកម្មប្រេស៊ីលនិងវៀតណាម ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានាតាមការស្នើរបស់លោកនាយករដ្ឋមន្ត្រី៕


top