ព័ត៌មាន

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។
នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញវៀតណាមនៅអឺរ៉ុប។ រូបថត៖ VOV

នៅទីនេះ នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជីញបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងផែនការនិងវិនិយោគ ក្នុងការបង្កើតនិងអភិវឌ្ឍន៍បណ្តាញនវានុវត្តន៍វៀតណាមនាពេលថ្មីៗនេះ; ស្នើឱ្យសមាជិកបណ្តាញ បន្តលើកកម្ពស់ការតភ្ជាប់ជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ។

លោកនាយករដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងផែនការនិងវិនិយោគ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងស្ថាប័នពាក់ព័ន្ធបន្តទំនាក់ទំនងនិងពង្រឹងការតភ្ជាប់ជាមួយសមាជិកបណ្តាញ បញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេស  ដោយលើកកម្ពស់កម្លាំងសាមគ្គីជាតិ រួមបញ្ចូលកម្លាំងជាតិជាមួយកម្លាំងសម័យកាលដើម្បីឈានចូលដល់យុគ្គសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ៕

top