ក្នុងកម្មវិធីបំពេញការងារនៅតាមបណ្តាខេត្តភាគកណ្តាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញចុះពិនិត្យតំបន់លំនៅដ្ឋានសង្គម West Sky នៅតំបន់ទីប្រជុំជន Ecogarden ទីក្រុង Hue។
លោកនាយករដ្ឋមន្ត្រីអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់បណ្តាគ្រួសារ (រូបថត៖ VGP/Nhat Bac)
អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយដល់គ្រួសារដែលរស់នៅក្នុងលំនៅដ្ឋានសង្គម West Sky លោកនាយករដ្ឋមន្ត្រីបានអបអរសាទរគ្រួសារដែលមានលំនៅដ្ឋានថ្មី ធំទូលាយនិងទំនើប។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Hue បន្តរក្សាមូលនិធិដីធ្លី មានគោលនយោបាយហិរញ្ញវត្ថុអនុគ្រោះ និងអនុវត្តកញ្ចប់ឥណទានសម្រាប់ទាំងអ្នកវិនិយោគទាំងអ្នកទិញ និងអ្នកជួលលំនៅដ្ឋានសង្គម រួមទាំងកញ្ចប់ឥណទានសម្រាប់មនុស្សអាយុក្រោម ៣៥ ឆ្នាំមានសិទ្ធិទិញលំនៅដ្ឋានសង្គម។
ក៏នាព្រឹកថ្ងៃទី ២៦ កក្កដា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអញ្ជើញទៅទស្សនាស្ពាន Nguyen Hoang ឆ្លងកាត់ទន្លេ Huong ទីក្រុង Hue ដែលបានសម្ពោធ និងដាក់ឱ្យដំណើរការក្នុងខែមីនា ឆ្នាំ ២០២៥ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះទីក្រុង Hue។ នេះជាស្ពានទី៥ តភ្ជាប់ច្រាំងទន្លេ Huong៕